ព័ត៌មានជាតិ

Apple ជា​ក្រុមហ៊ុន​ដែល​មាន​ស្លាក​សញ្ញា​ថ្លៃ​ជាងគេ​បំផុត ១១៨,៩​ពាន់​លាន​ដុល្លារ​

​ស្ថាប័ន​វាយតម្លៃ​ទៅលើ​ស្លាក​សញ្ញា Interbrand នៅ​ថ្ងៃ​ទី​០៩​ខែតុលា ម្សិលមិញ​នេះ បានបង្ហាញ​តារាង​ស្លាក​សញ្ញា​ដែល​មាន​តម្លៃ​ជាង​គេ​ទាំង ១០០ ដោយ​ក្នុង​នោះ Apple ឈរ​នៅ​លេខ​រៀង​ទី​១​។​
​កាលពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន Apple បាន​ក្លាយជា​ស្លាក​សញ្ញា​ដែល​មាន​តម្លៃ​ជាងគេ​បំផុត ដោយ​បាន​ទម្លាក់ Coca-Cola ឲ្យនៅ​លេខ​រៀង​បន្ទាប់​។ នៅក្នុង​ឆ្នាំនេះ ស្លាក​សញ្ញា Apple បាន​កើនឡើង ២១​ភាគរយ ដោយ​មាន​តម្លៃ ១១៨,៩​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល Google ហក់​ឡើង​មក​នៅ​លេខ​រៀង​ទី​២ មានតម្លៃ ១០៧,៤​ពាន់​លាន​ដុល្លារ​អាមេរិក​៕
apple

មតិយោបល់