ព័ត៌មានជាតិ

សាលារៀន​៦​ខ្នង​នៅ​ភាគខាងត្បូង​ថៃ ឆាបឆេះ​ដោយសារ​ការវាយប្រហារ​

សាលារៀន​៦​ខ្នង​នៅ​ភាគខាងត្បូង ប្រទេស​ថៃ​ឆាបឆេះ ហើយ​ក្រុម​ប៉ូលិស បាន​ចោទប្រកាន់​ទៅលើ​ក្រុម​ឧទ្ទាម អ៊‌ិស្លាម​ជា​អ្នក​ធ្វើ​ដើម្បី​សងសឹក​ដល់ កម្លាំង​ទាហាន​ដែល​បោសសម្អាត​ក្រុម នេះ ។ ប៉ូលិស​ថៃ​កំពុង​ស្រាវជ្រាវ​តាម ចាប់​មេដឹកនាំ​ក្រុម​អ៊‌ិស្លា​មមួយចំនួន នៅ​តំបន់​នោះ​ផង​ដែរ ។​
TOPSHOTS-THAILAND-SOUTH ASF872
​កាលពី​ថ្ងៃ​ទី​១២ ខែតុលា នៅ​ស្រុក ចំនួន​២​ក្នុង​ខេត្ដ​ប៉ា​តានី ភាគខាងត្បូង ប្រទេស​ថៃ សាលារៀន​ដល់​ទៅ​៦​ខ្នង​ត្រូវ គេ​ដុត​បំផ្លាញ​ទាំងស្រុង ។ តាម​លទ្ធផល ស្រាវជ្រាវ​ជា​បឋម​ជន​ដែល​ដុត​សាលា រៀន​ខាងលើ​ជា​ក្រុម​អ៊‌ិស្លាម​ជ្រុលនិយម ដែល​ជា​ការសង​សឹង​មក​លើ​កម្លាំង ប៉ូលិស​ទាហាន​ថៃ​ដែល​តាម​ចាប់ខ្លួន និង​រឹបអូស​អាវុធ​ជាច្រើន​របស់​ពួកគេ ។​
​កម្លាំង​ទាហាន​ថៃ​កំពុង​តាម​ចាប់ខ្លួន ក៏​ដូច​ចាត់​វិធានការ​ការពារ​យ៉ាង​តឹង តែង​ដល់​សន្ដិសុខ​សណ្ដាប់ធ្នាប់​តំបន់ ភាគខាងត្បូង ។ ទន្ទឹម​នឹង​នោះ​ក៏​បាន សាងសង់​សាលារៀន​បណ្ដោះ​អាសន្ន សម្រាប់​ឱ្យ​សិស្ស​នៅ​ក្នុង​សាលារៀន ដែល​បាន​ដុត​ឆេះ​បន្ដ​សិក្សា​បណ្ដោះ អាសន្ន ។
​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ ឧត្ដម សេនី​យ៍ Udomdej មេបញ្ជាការ​កង ទ័ពជើងគោក​ថៃ នៅ​ថ្ងៃ​ទី​១៣ ខែតុលា បាន​ជួបប្រជុំ​ជាមួយ​បណ្ដា​មេបញ្ជាការ កងទ័ព និង​ប៉ូលិស​នៅ​តំបន់​ភាគ​ខាង ត្បូង​ដើម្បី​បង្កើន​ការ​យាម​ល្បាត ទប់ ស្កាត់​អំពើហិង្សា​ប្រកប​ដោយ​ប្រសិទ្ធ ភាព​បំផុត ៕

មតិយោបល់