កំពង់ឆ្នាំង៖ស្ត្រីដែលបានអះអាងថាកើតកូនមកជាពង និងចិញ្ជៀន២វង់នោះ ប៉ុន្មានថ្ងៃមុននេះមានប្រជា ពលរដ្ឋបានភ្ញាក់ផ្អើលទៅមើលរាប់រយនាក់មែន តែមកដល់ព្រឹកថ្ងៃអាទិត្យទី១៩ ខែតុ លា ឆ្នាំ២០១៤នេះ នៅ ក្នុងវត្តព្រះឥន្ទកោសីហៅវត្តដំរីកូន ដែលគេយកធ្វើជាកន្លែងស្នាក់នៅ ដើម្បីរកលុយនោះមានភាពស្ងាត់ជ្រងុំ គ្មានអ្នកណាជឿមកមើលទៀតឡើយ ហើយត្រូវបានអាជ្ញាធរខេត្តប្រជុំអោយមន្ត្រីធម្មការស្រុកបណ្តេញ ស្ត្រី នោះចេញពីវត្ត ព្រោះតែខ្លាចប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនារបស់ជាតិ។ប៉ុន្តែក្រោយពីគេបានដេញចេញ ២ដងមក ដល់រសៀលថ្ងៃទី១៩ ខែតុលានេះស្ត្រីរូបនោះនិងបក្ខពួកមិនទាន់ចេញនៅ ឡើយព្រោះ មានលោក សង្ឃជាខ្នងនៅពីក្រោយធ្វើផ្ទះអោយនៅក្រោយវត្តបន្តទៀត។
នៅពេលប្រជាពលរដ្ឋអស់ជំនឿ នៅថ្ងៃទី១៥ ខែតុលាមុននេះ ស្រាប់តែមានគេលួចប្រឌិតហេតុការថ្មី មួយទៀតដោយឃោសនាថា៖មានក្មេងម្នាក់បានយកទូរសព្ទ័ដៃទំនើបទៅថតរូបពង និងជញ្ជៀន ដែលគេដាក់ ក្នុងកញ្ចក់ ស្រាប់តែថតជាប់ជាមួយមានរូបស្រីស្លៀកស ពាក់ស មានសក់វែងអន្លាយ មើលទៅដូចខ្មោចតែត្រូវ
បានគេអះអាងថាៈ អ្នកសច្ចំ (សាច់ចាំ )ដើម្បីអោយគេភ្ញាក់ផ្អើលទៅមើលជាថ្មីទៀត តែគ្មានអ្នកណាជឿទៀត
ឡើយ ដែលរឿងនេះគេថាមានលោកសង្ឃខូច១អង្គប្រឌិតឡើង ដើម្បីផលប្រយោជន៍បក្ខពួកគេ ។
នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ លោក ថាន់ សារុំ អភិបាលរងស្រុកបរិបូរណ៌បានអោយដឹងថា ៖ ក្រោយពីមានភាពភ្ញាក់ផ្អើលនៅក្នុងវត្តព្រះកោសី ហៅវត្តដំរីកូន ចាប់ពញថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤មកស្ថិត ក្នុងភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ មានស្ត្រីមា្នក់និយយមិនគួរអោយជឿថា គេបានកើតកូនមក ជាកូននឹងចិញ្ជៀន២វង់ ដែលជារឿងប្រឌិតឡើងមិនទំនង ស្នាក់នៅក្នុងវត្តខាងលើ និងធ្វើអោយមានការប៉ះ ពាល់ដល់វិស័យព្រះពុទ្ធសាសនារបស់ជាតិ។ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ អាជ្ញាធរខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត ព្រះមេគណខេត្ត.ស្រុក និងមន្ត្រីធម្មការនិងសាសនាស្រុកបរិបូរណ៌ បានធ្វើការប្រជុំមួយ និងបានសម្រេចអោយមន្ត្រីធម្មការស្រុកបរិបូរណ៌បណ្តេញស្ត្រីឈ្មោះ ជា អ៊ីត អាយុ៤២ឆ្នាំ កើតកូនចេញមកជា ពងនិងចិញ្ជៀននោះចេញពីវត្តព្រះឥន្ទកោសី ជាបន្ទាន់កុំអោយយកវត្តព្រះពុទ្ធសាសនាធ្វើជាកន្លែងរកស៊ី។
នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ អាជ្ញាធរស្រុក រួមជាមួយព្រះមេគណស្រុក និងមន្ត្រីធម្មការស្រុក បានបើកការប្រជុំមួយទៀតជាមួយចៅអធិការវត្តព្រះឥន្ទកោសីស្តីទីនៅក្នុងសាលាឆាន់ និងបានសំរេចអោយ
បណ្តេញស្ត្រីឈ្មោះ ជា អ៊ីត ចេញពីវត្ត ប៉ុន្តែនៅថ្ងៃនោះស្ត្រីខាងលើនេះមិនព្រមចេញពីវត្តឡើយ ដោយអះអាង ថា៖ គាត់រស់នៅទីនេះដើម្បីកសាងវត្ត។មិនតែប៉ុណ្ណោះព្រះសង្ឃព្រះនាម យ៉ង់ វណ្ណាន ចៅអធិការវត្តស្តីទីបាន និងកំពុងសង់ផ្ទះមួយខ្នងនៅ ពីក្រោយសាលាឆាន់ដើម្បីអោយស្ត្រីនេះស្នាក់នៅបន្តភូតភរគេរកប្រាក់ចំណូល តទៅទៀត។ក្នុងការសាងសង់ផ្ទះខាងលើនេះអាជ្ញាធរខេត្តស្រុកមិនឯកភាពទេ ព្រោះដីកន្លែងសាងសង់នេះក៍ជាដីវត្តដែរ បើពូកែសក្ក័សិទ្ធទោះបីជាទៅនៅទីណាក៏មានមនុស្សទៅរកដែរ។
លោក ថាន់ សារុំបានបញ្ជាក់អោយដឹងទៀតថា៖តាមការឯកភាពរបស់អាជ្ញាធរខេត្ត ស្រុកនឹងចាត់វិធាន ការរដ្ឋបាលតាមផ្លូវច្បាប់ ប្រសិនបើស្ត្រីនិងសាច់ញាតិរបស់គាត់មិន ព្រមចាកចេញពីវត្តតាមសំរួលទេនោះ ដែលវិធានការរដ្ឋបាលនោះ គឺជាការចាប់បង្ខំអោយត្រូវតែចេញ ដើម្បីកុំអោយគេយកវិស័យព្រះពុទ្ធសានា មកធ្វើជាអាជីវកម្មផ្ទាល់ខ្លួនភូរភរបោកប្រាស់គេបន្តទៀត៕
មតិយោបល់