ព័ត៌មានជាតិ

ល្បែង​កត់​កន្ទុយលេខ​ឆ្នោត​កំពុង​រីក​ដូច​ផ្សិត​នៅ​ខេត្ត​ប៉ៃលិន​

​ខេត្ត​ប៉ៃលិន ៖ បច្ចុប្បន្ន​នេះ​ល្បែង​កន្ទុយលេខ និង​ល្បែងស៊ីសង​មួយចំនួន​ទៀត​នៅក្នុង ខេត្ត​ប៉ៃលិន កំពុងតែ​ធ្វើឲ្យ​ជះឥទ្ធិពលដ៏​អាក្រក់​បំផុតដ​ល់​គោលន​យោបា​យ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​០៩​ចំណុច​របស់​ក្រសួងមហាផ្ទៃ ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច សង្ងំ​ស្ងៀម​មិន​ធ្វើ​ការបង្ក្រាប ប្រហែល​ជា​ខ្លាច​បែក​ឆ្នាំងបាយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖ ល្បែងស៊ីសង​(​បៀ​) និង កន្ទុយលេខ ជាច្រើន​កន្លែង ត្រូវបាន​គេ​នាំ​គ្នា​លេង ថែម​ទាំង​ដាក់​លក់​យ៉ាង​អនាធិបតេយ្យ ក្នុង​ផ្សារ​សាមគ្គី​(​ផ្សារ​ប៉ា​ហ៊ី​) ក្នុង​ក្រុង​ប៉ៃលិន និង​ផ្សា​ព្រំ​លើ ក្នុង​ស្រុក​សាលា​ក្រៅ ព្រមទាំង​ផ្សារ​ប៉ាង​រលឹម ដោយ​គ្មាន​ខ្លាចក្រែងរ​អែង​ច្បាប់​អ្វី​បន្តិច​នោះទេ​។ ប្រភព​បន្តថា​៖ មេ​ល្បែង​ទាំងអស់​នេះ​អាច​ប្រព្រឹត្តទៅ​បាន​ក៏​ដោយសារ​មាន​ការឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច បើកដៃ​ឲ្យ​ដែរ ដែល​មាន​កូនកញ្ច្រែង​ជាច្រើន​នាក់​ដើរ​កត់​នៅក្នុង​ផ្សារ​ទាំង​៣​និង​នៅតាម​ផ្ទះ ប្រមូល​លុយ​រាប់ម៉ឺន​ដុល្លា​ក្នុង​១​ថ្ងៃៗ ដែល​ទង្វើរ​ទាំងនេះ​ហាក់បីដូច​ជា​ផ្គើន​ចំពោះ​មុខ​ច្បាប់ ។ ប្រភព​បន្តទៀតថា​៖​មេ​ឆ្នោត​ដែល​ទ​ទូល​កូន​កញ្ជ្រែ​ន មកពី​ស្រុក​សាលា​ក្រៅ និង​ភូមិ​ឃុំ​មួយចំនួន​ក្នុង​ខេត្ត កំពុង​ធ្វើ​សកម្មភាព​លក់ ឈ្មោះ មេ​៤៣ ភេទ​ស្រី រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន និង​ឈ្មោះ ភេទ​ស្រី រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន​ក្នុង​ប៉ៃលិន ប្រហែល​ជា​លោក​អធិការ និង​លោក​ស្នងការ បាន​សើម​មាត់​សើ​មក​ខ្លះ ហើយ​មើល​ទៅ​បាន​ជា​សង្ងំស្ងៀម​យ៉ាង​ដូច្នេះ​។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ អ្នកឆ្លើយឆ្លង​ព័ត៌មាន​ទូរស័ព្ទ​ទៅ​លោក លឹម វាសនា អធិការ​ក្រុងប៉ៃលិន បានឱ្យដឹងថា​៖ ករណី​មេ​កន្ទុយ​លេខឆ្នោត កំពុងតែ​បើក​លេង​ក្នុង​និង​ក្រៅ​ផ្សារ​សាមគ្គី ខាង​សមត្ថកិច្ច​នៃ​អធិការ​ក្រុង តែងតែ​ចុះ​ទៅ​ស៊ើបអង្កេត ដើម្បី​ចាប់​យក​មក​អប់រំ លុះ​ពេល​ពួកគេ​ក្រឡេកឃើញ​សមត្ថកិច្ច​ទៅ​ដល់​ក្បែរ​ពួកគេ រត់​ចែក​ជើង​គ្នា​អស់រលីង លុះ​ពេល​ស្ងាត់ៗ​ពួកគេ​បន្ត​សកម្មភាព​ល្បែង​ទាំងនេះ​ទៅទៀត ។ ហើយ​បើ​សួរ​អំពី​មេ​ឆ្នោត​ធំៗ មាន​ប៉ុន្មាន​កន្លែង​នៅក្នុង​ក្រុង​ប៉ៃលិន ខាង​លោក​អត់​បាន​ដឹង​រឿង​នេះ​ទេ ហើយ​ខាង​លោក​ក៏​អត់​បាន​ពាក់ព័ន្ធ​ទៅ​នឹង​អ្នកញៀន​ល្បែង​ទាំង​នេះ​ដែរ ខាង​លោក​ក៏ រង់ចាំ​តែ​ទទួលបញ្ជា​ពី​ថ្នាក់លើ​ដើម្បី​ចុះ​បង្ក្រាប​ប៉ុណ្ណោះ ។​

​ចំណែក​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​តាម​ទូរស័ព្ទ​ថា​៖ ចំពោះ​បញ្ហា​នេះ​លោក​ធ្វើកា​រ​បង្គ្រាប​ដែរ ប៉ុន្តែ​នៅពេល​ចុះ​ម្តងៗ​គឺ​មិន​ដែល​ជូ​ប​ប្រទះ​ជាក់ស្តែង​នោះទេ ៕

Pailin

មតិយោបល់