ព័ត៌មានជាតិ

រួមភេទ​ជាមួយ​គ្នា​២​ដង ក្រោយ​ស្គាល់គ្នា​តាមរយៈ​ទូរស័ព្ទ ខណៈ​ខាង​ស្រី​អាយុ​តែ ១៤ ឆ្នាំ

បន្ទាយមានជ័យ​៖​យុវជន​ម្នាក់​អាយុ​១៩​ឆ្នាំ​ត្រូវ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាប់ពី​បាន​ត្រូវ​រូ​វ​គ្នា​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​នៅ​នឹង​ផ្ទះសំណាក់​ជាយក្រុង​ក្នុង​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃ​ទី​១៩​តុលា​២០១៤​ចំនួន​២​លើក​។​
លោក ស្រូយ ប៉ែន ប្រធាន​មន្ទីរ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទ័ណ្ឌ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានអោយដឹងថា​ក្រោយ​ពី​ទទួលបាន​ព័ត៍មាន​ពី​ម្តាយ​ក្មេងស្រី​អាយុ​១៤​ដែល​បាន​ប្តឹង​ចោទប្រកាន់​យុវជន​ឈ្មោះ អ៊ុយ អេម អាយុ​១៩​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​១​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​បាន​ចាប់រំលោភ​លើ​ក្មួយ​ស្រី​ឈ្មោះ ព ជ អាយុ​១៤​ឆ្នាំ​មាន​ទីលំនៅ​ក្បែរ​គ្នា​។​លោក​ក៍​បាន​ធ្វើការ​ស្រា​ជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​យុវ​ជនសង្ស័យ​ខាងលើ​នា​រសៀល​ថ្ងៃ​ទី​២០​តុលា​២០១៤​។​
តាម​ការរៀបរាប់​របស់​ក្មេង​ស្រី​បានអោយ​ដឹង​ថា​ខ្លួន​បាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ អ៊ុយ អេម តាម​ទូរស័ព្ទ​រហូត​ណាត់​ជួប​ដើរលេង​ជាមួយ​គ្នា​ដល់​យប់​ថ្ងៃ​ទី​១៨​ដោយ​ពុំ​ហ៊ាន​ចូល​ផ្ទះ​ក៍​ទៅ​សុំ​ព្រះសង្ឃ​ដេក​នៅ​វត្ត​តែ​លោក​ពុំ​អោយក៍​ទៅ​ដេក​ក្នុង​ខ្ទម​តាមផ្លូវ​តែ​ដោយ​មិន​អាច​ដេក​បានក៍​នាំគ្នា​ទៅ​ដេក​នៅ​ផ្ទះសំណាក់​មួយ​ឈ្មោះថា​ជាយ​ដែន​។​ការ​ដេក​នោះ​ពុំ​បាន​ធ្វើ​អ្វី​នោះ​ទេ​គឺ​គ្រាន់តែ​អោប​ថើប​គ្នា​រហូត​ថ្ងៃទី​១៩​ក៍​បាន​ដើរលេង​ជាមួយគ្នា​ហើយ​នាំគ្នា​ទៅ​ផ្ទះសំណាក់​ដដែល​បាន​រួមភេទ​ជាមួយ​គ្នា​២​ដង​។​ចំណែក​យុវជន អ៊ុយ អេម បាន​សារភាព​ថា​ខ្លួន​គេ​ពិតជា​បាន​នាំ​ក្មេង​ខាងលើ​ទៅ​ដេក​មែន​តែ​សុទ្ធតែ​មាន​ការព្រមព្រៀង​គ្នា​។​
ទោះបីជា​មាន​ការបកស្រាយ​យ៉ាងណា​ក៍ដោយ​ប៉េអឹម​បាន​សន្និដ្ឋាន​ថា​ជនសង្ស័យ​បាន​ឆ្លៀតឱកាស​រំលោភ​សេ​ពស​ន្ថ​វះ​លើ​ក្មេងស្រី​។​ហើយ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​តុលា​២០១៤​នោះ​៕
សូម​បញ្ជក់​ថា​ជា​ញឹកញាប់​ការរំលោភ​សេព​សន្ថវះ​លើ​អនីតិជន​តែង​កើត​ទ្បើង​តាម​ផ្ទះសំណាក់​ដែល​បង្កើត​ទ្បើង​តាម​ទីកន្លែង​ស្ងាត់​ឆ្ងាយ​ពី​ទីប្រជុំជន​ដោយ​មាន​ការបិទបាំង​សំរាប់​អោយ​អ្នក​ដែល​មាន​ដៃគូ​ទៅ​ដេក​ជាពិសេស​ផ្ទះសំណាក់​ទាំង​នោះ​តែង​អនុញា​ត្ត​អោយ​សិស្សសាលាឬ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ពុំ​មាន​អាណាព្យាបាល​ទៅ​ជាមួយ​ចូលដេក​។​ទោះបីជា​មាន​បទល្មើស​រំលោភ​សេ​ពស​ន្ថ​វះ​បាន​៩​កើត​ទ្បើង​ជា​ញឹកញាប់​យ៉ាងណា​ក៍ដោយ​ក៍​ផ្ទះសំណាក់​ទាំងនោះ​នៅតែ​បន្ត​បើកទ្វារ​អោយ​ភ្ញៀវ​ចូល​ដេក​មិន​ត្រូវបាន​បិទ​ឬ​ក៍ជាប់​ពាក់ព័ន្ធ​និង​ច្បាប់​ឬ​ក៍​ត្រូវ​អាជ្ញាធរ​ចុះ​ធ្បើរ​ដ្ឋ​បាលដែរ​៕​
2014-10-23_080126

មតិយោបល់