ក្រុងប៉ោយប៉ែត៖ពលរដ្ឋនាំគ្នាកាប់ដើមឈើយកទៅលក់អោយឈ្មួញទាំងយប់ទាំងថ្ងៃ គ្មានការទប់ស្កាត់ពីមន្ត្រី
ជំនាញនោះទេ ជាហេតុមួយធ្វើអោយដើមឈើធម្មជាតិជាច្រើន រងនូវការវិនាសមហន្តរាយជាបន្តបន្ទាប់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៏ដែលពលរដ្ឋដឹកដើមឈើទាំងរឺសទាំងគល់មកលក់អោយឈ្មួញនោះ គឺកើតមាននៅក្នុងម៉ោង៨និង ១៥នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤នេះ នៅចំណុចភូមិសង្ហារ ឃុំសឹង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយដឹកយកមកលក់នៅប៉ោយប៉ែត ក្នុងតម្លៃ៥០ $ តែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋដែលសុំមិនអោយស្គាល់ឈ្មោះ នោះបានបញ្ជាក់ថា ពួកគាត់រស់នៅក្នុងភូមិឃុំខាងលើនោះ ហើយបានកាប់ដើមឈើប្រភេទធ្នង់ចំនួន២ដើម ហើយយកទៅលក់អោយឈ្មួញរាល់ថ្ងៃមែន ដោយលក់អោយឈ្មួញរាល់ថ្ងៃមែន ដោយឈ្មួញអោយក្នុងតម្លៃចំនួន៥០ $ ក្នុងមួយដើមប៉ុណ្ណោះ ពលរដ្ឋដដែលបានបញ្ជាក់ទៀតថា មានពេលខ្លះឈ្មួញតម្រូវការអោយកាប់ដើមនេះរឺដើមនោះ ហើយដឹកមកតាមផ្លូវមានការជំរិតទាលុយពីមន្ត្រីជំនាញ ពីសមត្ថកិច្ច តាមដងផ្លូវទៀតផង។
ចំពោះមហាជនជាច្រើនដែលឃើញហេតុការដឹកជញ្ជូនឈើនោះ បានលើកឡើងថា ការកាប់បំផ្លាញព្រៃឈើធម្មជាតិបែបនេះ វាមិនគួរអោយកើតមាននោះទេ ព្រោះវាប៉ះពាល់ដល់បរិស្ថានប៉ះពាល់ដល់ព្រៃធម្មជាតិទៀតផង បើសិនជាអាជ្ញាធរមិនមានវិធានការទប់ស្កាត់ទេនោះ មិនយូរមិនឆាប់ព្រៃឈើគឺជួបនិងការវិនាសសាបសូន្យជាមិនខានឡើយ ពលរដ្ឋដដែលបានលើកឡើងទៀតថា នេះគឺជាភាពល្ងង់ខ្លៅរបស់ពលរដ្ឋមួយចំនួន ក្រោមការបញ្ជារបស់ក្រុមឈ្មួញតាមរយះទឹកលុយត្រឹម៥០ $ ប៉ុណ្ណោះ ហើយហ៊ានទៅកាប់បំផ្លាញព្រៃធម្មជាតិ រាប់រយដើមទៀតផង ពលរដ្ឋទាំងនោះ សំណូមពរទៅដល់មន្ត្រីជំនាញអាជ្ញាធរមូលដ្ឋាន មេត្តាជួយអប់រំ
ប្រជាពលរដ្ឋអោយគាត់យល់និងចេះស្រលាញ់ព្រៃធម្មជាតិខ្លួនឯងផង៕
មតិយោបល់