តុលាការប្រទេសឥណ្ឌា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៤ បានផ្ដន្ទាទោស អស់មួយជីវិតទៅលើជនចាប់រំលោភ ផ្លូវភេទ៥នាក់ដែលបានធ្វើសកម្មភាព ចាប់រំលោភស្ដ្រីម្នាក់បម្រើការក្រុម ហ៊ុនទូរស័ព្ទកាលពីឆ្នាំ២០១០មកម្ល៉េះ មុនហេតុការណ៍ពុះកញ្ជ្រោល ការចាប់ រំលោភផ្លូវភេទលើនិស្សិតស្រីដែលបង្ក ឱ្យមានការខឹងសម្បាជាលក្ខណៈអន្ដរ ជាតិនោះទៅទៀត ។
ប្រភពព័ត៌មាន Press Trust of India បានរាយការណ៍ថា បុរសទាំង៥ នាក់នេះបានធ្វើសកម្មភាពភ្ជង់កាំភ្លើង ចាប់ស្ដ្រីអាយុ៣០ឆ្នាំម្នាក់ កាលពីឆ្នាំ ២០១០ ខណៈដែលស្ដ្រីរងគ្រោះនិង សហសេវិករបស់គាត់ត្រឡប់ពីធ្វើការ ស្ថិតនៅភាគខាងត្បូងទីក្រុងញូវដេលី ។ ប្រភពបន្ដទៀតថា បុរសទាំងនោះបាន ចាប់រំលោភស្ដ្រីរងគ្រោះនៅលើកាប៊ីន រថយន្ដខាងក្រោយ ខណៈដែលរថយន្ដ របស់ពួកគេបើកដល់កន្លែងស្ងាត់ បន្ទាប់មកពួកជនទាំងនោះបានទម្លាក់ស្ដ្រីរងគ្រោះចេញពីរថយន្ដ ។
នៅឆ្នាំ២០១២ និស្សិតស្រីម្នាក់ត្រូវ ក្រុមបុរសឥណ្ឌាចាប់រំលោភ រហូតដល់ នាងបាត់បង់ជីវិត ក្រោយបញ្ជូនទៅដល់ មន្ទីរពេទ្យបានប៉ុន្មានថ្ងៃ ។ ហេតុការណ៍ នេះបានធ្វើឱ្យពលរដ្ឋឥណ្ឌាជាពិសេស ក្រុមស្ដ្រី ខឹងសម្បាយ៉ាងខ្លាំង នាំគ្នាដង្ហែ ក្បួនធ្វើបាតុកម្មនៅតាមដងផ្លូវថ្កោល ទោសទង្វើរបស់ក្រុមបុរសទាំងនោះ ហើយ ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការឱ្យ បានខ្លាំងក្លាទៅលើជនល្មើស ។
ប្រភពព័ត៌មានខាងលើបានស្រង់ ប្រភពចៅក្រមម្នាក់ឈ្មោះ Virender Bhat មកផ្សព្វផ្សាយថា តុលាការបាន សម្រេចផ្ដន្ទាទោសជនដៃដល់៥នាក់ ដោយជាប់ពន្ធនាគារអស់មួយជីវិត និង ពិន័យប្រាក់ 50.000 រ៉ូពី rupee ប្រហាក់ ប្រហែល៨១៥ដុល្លារផងដែរ។ បុរសទាំង នេះមានអាយុចាប់ពី២៤ឆ្នាំដល់២៩ឆ្នាំ៕
មតិយោបល់