ព័ត៌មានជាតិ

បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​ចាប់​អា​.​ក​សម្លាប់​ខ្លួន​សង្ស័យ​រឿង​គំនុំ និង​អាប​ធ្មប់​

​ខេត្ត​កំពង់ស្ពឺ ៖ សាកសព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​ដេកស្លាប់ ក្នុង​ថ្លុកឈាម​តាមផ្លូវ ក្នុងភូមិ​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​ករណី​នេះ សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជា​រឿង​គំនុំ ។​
​ហេតុការណ៍ អា​.​ក​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​នេះ បាន​កើតមានឡើង កាលពី​វេលា​ម៉ោង ២២ និង ១៣ នាទី​យប់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៤ ត្រង់​ចំណុច​តាម​ផ្លូវ មុខផ្ទះ​ជនរងគ្រោះ ក្នុង​ភូមិ​អង្គ​តា​នន ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង​ខេត្ត​កំពង់ស្ពឺ ។ ជនរងគ្រោះ​មានឈ្មោះ​ស៊ុម ម៉ន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ នៅក្បែរ​ជន​សាកសព​ជនសង្ស័យ​មាន​បន្សល់​ទុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ 125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1E.6818 ។​
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​និយាយថា ក្នុង​យប់​កើតហេតុ មាន​ពិធី​បុណ្យសព​របស់​អ្នកភូមិ ដែល​នៅ​ចំងាយ​ពី​ផ្ទះ ជនរងគ្រោះ​ប្រមាណ​ជាង ១០០ ម៉ែត លុះដល់​ម៉ោង​ជាង ២២​យប់ ស្រាប់តែ​មាន​ភាព​ភ្ញាក់ផ្អើល​ថា មាន​បុរស​ម្នាក់ ត្រូវបាន​ឃាតក​កាប់​បណ្តាលឱ្យ​ស្លាប់​នៅតាម​ផ្លូវ​ស្ថិតក្នុង​ភូមិ ។ ប្រភព​បន្តថា នៅ​ក្បែរ​ជនរងគ្រោះ​មាន​បន្សល់​ទុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ 125 លេខ​កំពង់ស្ពឺ 1E.6818 ដែល​គេ​ស្គាល់​ថា របស់​ឈ្មោះ ម៉ន នៅផ្ទះ​ទល់មុខ​គ្នា​ជាមួយ​សាកសព​តែ​ម្តង ។​
​លោក វិន ឡេង​ហួង មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​សំរោង​ទង បាន​ប្រាប់ឱ្យដឹង កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤​នេះ​ថា ជនរងគ្រោះ​ឈ្មោះ​ស៊ុម រិត អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ចំណែក​ជនសង្ស័យ​ត្រូវបាន​ស្គាល់​ថា ឈ្មោះ កុយ ម៉ន ភេទ ប្រុស អាយុ ២៩ ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា កំពុងតែ​រត់​គេចខ្លួន​បាត់ ។ លោក​បាន​បន្ត​ថា​ករណី​នេះ សមត្ថកិច្ច​មិន​ទាន់​ហាន សន្និដ្ឋាន​ជាក់លាក់​នោះទេ ប៉ុន្តែ​អាច​ជា​រឿង​គំនុំ​ចោទ​ចេះ​ធ្វើអំពើ​អាប​ធ្មប់ ។​
​សមត្ថកិច្ច​នគរបាល ស្រុក​សំរោង​ទង បាន​ប្រាប់ថា ក្រោយពេល​កើតហេតុ កំលាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង ហ៊ុំ​ព័ទ្ធ​ការពារ​ជុំវិញ​កន្លែងកើតហេតុ ដើម្បី​រក្សា​ស្ថានភាព​ជុំវិញ​សាកសព រងចាំ​ព្រឹក​ឡើង​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​កោសលវិច្ច័យ​ស្វែងរក​វត្ថុតាង​ផ្សេងៗ ។ ប្រភព​បន្តថា ក្នុង​ករណី​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤​នាក់ មក​ធ្វើ​ការសាកសួរ ទី​១​ឈ្មោះ កុយ ម៉េន ភេទ ប្រុស អាយុ ៣៤​ឆ្នាំ មាន​ប្រពន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​មានមក​ចូលរួម​បុណ្យសព​ម្តាយ មិនទាន់​ត្រឡប់​ទៅវិញ ទី​២ ឈ្មោះ តុង ប៉ិច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​៣​ឈ្មោះ កុយ ម៉ាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ទី​៤​ឈ្មោះ ស៊ុន សៅ ហៅ​វ៉ិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។​
​ប៉ូលិស​បន្តថា ក្នុង​ដំណាក់​ការ​នៃ ការសាកសួរ​ជនសង្ស័យ​ទាំង ៤​នាក់ បាន​ឆ្លើយថា អ្នកដៃដល់​សម្លាប់​ជនរងគ្រោះ​ឈ្មោះ​ស៊ុម រិត នោះ​ឈ្មោះ កុយ ម៉ន ដែល​បាន​រត់គេចខ្លួន​បាត់ ហើយ​ចំពោះ​ម៉ូតូ​ជនល្មើស​ដួល​ក្បែរ​សាកសព គឺ​ពួកគេ​ជា​អ្នករៀបចំ​អូស​ពី​ក្នុងផ្ទះ យក​មក​ផ្តួល​ចោល​ជិត​សាកសព ដើម្បី​បង្វែរ​សាច់រឿង​ចោទ​ជនរងគ្រោះ​លួច​ម៉តូ ។ ប្រភព​បន្ត​ថា​ករណី​នេះ តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង ថា​ការសម្លាប់​ជនរងគ្រោះ​ពួកគេ​បាន​រៀបចំ​គំរោង​រួច​ជា​ស្រាច់​ប៉ុន្តែ​ពេលនេះ​មិន​អាច​បង្ហាញ​ច្បាស់លាស់​ទេ រងចាំ​ការស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ និង​លំអិត​បំផុត ។​
​សូមបញ្ជាក់​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មាន​ករណី​អា​.​ក​សម្លាប់​មនុស្ស​នេះ ម្តាយ​របស់​ជនដៃដល់ ដែល​បាន​រត់គេចខ្លួន​បាត់​នោះ បាន​ស្លាប់​ហើយ​បន្ទាប់​ពី​ធ្វើបុណ្យ​៧​ថ្ងៃ​ចប់ ស្រាប់តែ​មាន​សាច់ញាតិ​របស់​គេ​ម្នាក់​ទៀត​មាន​ស្លាប់ កំពុងតែ​ធ្វើ​បុណ្យ​នៅ​យប់កើតហេតុ ដោយ​មាន​ការផឹកស៊ី​កំដរ​រោង​បុណ្យសព លុះ​រហូត​យប់​ជ្រៅ​រៀបចំ​ផែនការ​សម្លាប់​ជនរងគ្រោះ​តែម្តង ។​
​ព័ត៌មាន​ចុងក្រោយ​បាន​បង្ហើប​ថា ករណី​អា​.​ក​សម្លាប់​ឈ្មោះ ស៊ុម រិត នេះ អាច​បណ្តាលមកពី​រឿង​គំនុំ​ផ្ទាល់ខ្លួន ដោយ​ចោទប្រកាន់​ថា ជនរងគ្រោះ​ជា​មនុស្ស​ចេះ​ធ្វើអំពើ​អាប​ធ្មប់ ទើប​ឃុបឃិត​គ្នា​សម្លាប់ចោល និង​មានបំណង​បង្វែរ​ពី​រឿង​ឃាតកម្ម ទៅ​ជា​រឿង​ចោរលួច​ម៉ូតូ​ទើប​ត្រូវបាន​សម្លាប់​បែប​នេះ​តែម្តង ៕
Kill

មតិយោបល់