ព័ត៌មានជាតិ

សិក្ខាសាលា​ថ្នាក់​ក្រោម​ជាតិ​ស្តីពី​វេទិការ​របស់​រាជ​រដ្ឋា​បាល​ផ្នែក​ឯកជន​យន្តការ​សំរាប់​ពាណិជ្ជកម្ម​ឲ្យ​ល្អប្រសើរ​

​ខេត្ត​បន្ទាយមានជ័យ​៖​ព្រឹក​ថ្ងៃ​ទី​២៧​ខែតុលា​ឆ្នាំ​២០១៤​នៅ សណ្ឋាគារ​ព្រះ​ន​ច្ទ័ ស្ថិតនៅ ភូមិ​ក្បាល សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ បាន​បើក​សិក្ខាសាលា​ថ្នាក់​ក្រោម​ជាតិ​ស្តីពី​វេទិការ​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​និង​យន្តការ​សម្រាប់​បរិស្ថាន​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ល្អប្រសើរ​។​សិក្ខាសាលា​ថ្នាក់​ក្រោម​ជាតិ​នេះ​មាន​ការចូលរួម លោក​ចុង​ផែត​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក លី អ៊ុនី ប្រធាន​មន្ទីរ​សភាពាណិជ្ជកម្ម​ខេត្ត បន្ទាយមានជ័យ លោក ជា ប៊ុនធឿន តំណាង​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចាន់ ថេង អភិបាលក្រុង​សិរី​សោភ័និ​ង សិក្ខាកាម​ចូលរួម​ចំនួន​៧០​នាក់​។​លោក លី អ៊ុក​នី បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​នោះ​ថា​សិក្ខាសាលា​ថ្នាក់​ក្រោម​ជាតិ​ស្តីពី​វេទិការ​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​នេះ​មាន​សា​រះ​សំ​ខា ន់​ណាស់​សំរាប់​សិក្ខាកាម​បាន​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​យកទៅ​អនុវត្ត​នៅ​ថ្ងៃមុខ​។​លោក​បាន​បញ្ជាក់ទៀតថា​សិក្ខាសាលា​នេះ​បាន​បើក​ទូលាយ​ដែល​មាន​ការចូលរួម​ពី​តំណាង​ផ្នែក​ឯកជន​និង​រដ្ឋ​សំរាប់ធ្វើ​ការពិភាគ្សា​ដើម្បី​ស្វែងរក​នូវ​ដំណោះស្រាយ​ប្រកបដោយ​សមធម៌​និង​តំលាភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​វិស័យ​ឯកជន​។​លោក​បាន​បញ្ជាក់ទៀតថា​ខេត្ត​បន្ទាយមានជ័យ​មាន​សក្តានុពល​សេដ្ឋកិច្ច​ស្ទើរ​គ្រប់​វិស័យ​ដូចជា វិស័យ​កសិកម្ម កសិឧស្សាហកម្ម សេ​វ៉ា​កម្ម​ទេសចរណ៍ ឧស្សាហកម្ម​រ៉ែ​និង​ថាមពល និង​ការដឹកជញ្ជូន​ជាដើម ។​វិស័យ​ទាំងអស់​នេះ​គឺជា​សសរស្តម្ភ​សំរាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ខេត្ត​ដែល​ចាំបាច់​ត្រូវ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​វិស័យ​ឯកជន​ទាំង​ការវិនិយោគ​ធនធាន​បច្ចេកទេស​បង្កើត​ការងារ​គាំពារ​នូវ​វឌ្ឍនភាព​សង្គម​និង​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​។​លោក ចុង ផែ​ត បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អង្គ​សិក្ខាសាលា​ទាំងអស់​នា​ឱកាស​ថ្ងៃនេះ​និង​សូម​ឲ្យ​ច្បាម​យក​នូវ​កាលានុវឌ្ឍន​ភាព​ថ្មី​មួយ​សំរា​ប់ជា​ជុំនួយ​សំរាប​វិស័យ​សា ធា​រណៈ​និង​ឯកជន​ដោយ​ពង្រឹង​និង​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​និង​កាន់តែ​យោគយល់​គ្នា​កាន់តែ​ខ្ពស់​ជាង​មុន​ដើម្បី​ស្វែងរក​នូវ​មធ្យោបាយ​សមស្រប​ណាមួយ​សំរាប់​រក​ដំណោះស្រាយ​រាល់​បញ្ហា​ប្រឈម​និង​អសកម្ម​នានា​ក្នុង​ការផ្តល់​សេវាកម្ម​សា​ធា​រណះ​។​លោក​បាន​បញ្ជាក់ថា​ត្រូវ​ពង្រឹង​អភិបាលកិច្ច​ល្អ​ដើម្បី​ចូលរួម​ការកសាង​និង​ប្រឹក្សា​លើ​គោល​នយោបាយ​ផ្សេងៗ​ដូច​ជា​ការពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​ប្រកប​ដោយ​ស្ថេរភាព​និង​សុខមាលភាព​សង្គម​ដែល​និង​ផ្តល់​នូវ​បរិស្ថាន​សមប្រកប​ល្អប្រសើរ​ដោយ​ស្ថេរភាព​និង​សុខមាលភាព​ល្អ​ប្រសើ​សម្រាប់​ទាក់ទាញ​ការវិនិយោគ​និង​ពាណិជ្ជកម្ម​សម្រាប់​ខេត្ត​៕​
2014-10-28_081723

មតិយោបល់