កំពង់ឆ្នាំង៖ ជនសង្ស័យជាអ្នកលួចកាត់ខ្យែភ្លើងម្នាក់ត្រូវបានម្ចាស់ផ្ទះមានគ្នា៣នាក់ព្រួតគ្នាចាប់ខ្លួនបាន ប្រគល់អោយសមត្ថកិច្ចមូលដ្ឋាន ខណៈជនសង្ស័យនោះកំពុងធ្វើសកម្មភាពលួចកាត់ខ្យែភ្លើង
របស់គាត់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅជិតរោងចក្រ M.V ស្ថិតក្នុង ភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោក ញ៉ោក ប៊ុនធី អធិការងនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថាៈ ជនសង្ស័យរូបនោះមានឈ្មោះ ម៉េះ សុវណ្ណឌី អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិត្រពាំងចឹកសារ។ លោកបានបន្តថាៈ មុនពេលកើតហេតុ នៅពេលដែលម្ចាស់ផ្ទះកំពុងនាំគ្នាមើលទូរទស្សន៏ ក៏ស្រាប់តែភ្លើងផ្ទះគាត់ដាច់ គាត់ក៏បានមើលចេញទៅក្រៅឃើញផ្ទះគេមានភ្លើងពេលនោះគាត់បានចាប់អារម្មណ៏ថាមានចោរលួចកាត់ខ្យែភ្លើងរបស់គាត់ ព្រោះគាត់ធ្លាប់បាត់អស់ខ្យែភ្លើងច្រើនលើកណាស់មកហើយ ។
ភ្លាមនោះម្ចាស់ផ្ទះបាននាំគ្នាបីនាក់សុទ្ឋតែស្រីៗចេញមកក្រៅមើលឃើញជនសង្ស័យកំពុងស្រាវខ្យែភ្លើងដែលកាត់បាន ក៏ព្រួតគ្នាចាប់ខ្លួនបាន និងបាន ទូរសព្ទ័ហៅប៉ូលិសមកប្រគល់អោយតែម្តង ។
ម្ចាស់ផ្ទះឈ្មោះ ស្រង់ ស្រ័រ ភេទស្រី អាយុ៤០ឆ្នាំ បាននិយាយអោយដឹងថាៈ គាត់ធ្លាប់បាត់ខ្យែភ្លើងចំនួន៣លើករួចមកហើយ ។នៅពេលបាត់ម្តងៗ គាត់ទិញខ្យែភ្លើងមកដាក់វិញម្តងៗ មួយដុំថ្លៃ ជិត ១០០ ដុល្លា គាត់ក្តៅក្រហាយណាស់ មិនមែនតែផ្ទះគាត់ទេដែលធ្លាប់បាត់ខ្យែភ្លើង ផ្ទះគេជិតខាង ក៏ធ្លាប់ មានបាត់ដូចគ្នានេះដែរ ។
លោកអធិការរងនគរបាលក្រុងកំពង់ឆ្នាំងបានបន្តថាៈ ខ្យែភ្លើងនៅក្នុងម្តុំនោះធ្លាក់មកទាបៗ ងាយនិងធ្វើសកម្មភាពលួចកាត់ណាស់ ហើយចោរមានជំនាញផង ដោយប្រើពូថៅកាប់ផ្ទប់និងបង្គោលឈើឬជួលកាលចោរបានយកឈើមកទ្រាប់ជាទ្រនាប់សម្រាប់យកពូថៅកាប់ផ្ទប់ផ្តាច់ខ្យែភ្លើងបើទោះកំពុង
មានចរន្តអគ្គីសនីក៏ដោយ ។
ជនសង្ស័យរូបនោះត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនជាមួយវត្ថុតាងមានពូថៅ១ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តបញ្ជូនជនល្មើសទៅកាន់តុលាការតាមនិតិវិធី និងផ្តន្ទាទោសតាមបញ្ញត្តិច្បាប់៕
មតិយោបល់