ភ្នំពេញ៖ តម្លៃខ្លួនតារាស្រុកខ្មែរ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង មិនថា តម្លៃខ្លួនឡើងឆាកម្តងៗ តម្លៃខ្លួនថតខារ៉ាអូខេ តម្លៃខ្លួន សម្តែងរឿង និងថតស្ពត ជាដើម សុទ្ធសឹងជាចំណុចដែលអ្នកគាំទ្រ
តារាចង់ដឹងចង់ឭ ។ អ្វីដែលចង់ដឹងចង់ឭលើសពីនេះ ទៀត គឺ តម្លៃខ្លួន ណាត់ញ៉ាំបាយ របស់តារា ។
ថ្មីៗនេះ សារព័ត៌មានក្នុងស្រុក មួយ បានចុះផ្សាយឲ្យដឹងថា ជីជី ដែលជាពិធីការិនីដ៏ល្បីល្បាញ ជ្រកក្រោមទ្រនំ ស៊ីធីអិន ល្បីថា ណាត់ញ៉ាំបាយម្តងៗ មានតម្លៃខ្លូនរហូតដល់ទៅ ៥ ពាន់ដុល្លារ ដែលក្លាយជាប្រធានបទ ដ៏ក្តៅគគុក ដែលធ្វើឲ្យមហាជនតាមដាន ជីវិតសង្គមសិល្បៈ ចង់ដឹងថា តើនេះជារឿងពិតដែរឬទេ ? តើតម្លៃ ៥ ពាន់នេះ គ្រាន់តែញ៉ាំបាយ ឬ ធ្វើអ្វីលើសពីនេះទៀត ទើបតម្លៃកប់ពពកបែបនេះ ? ជីជី តម្លៃប៉ុណ្ណឹង ចុះ តារាល្បីជាងជីជី ទៀត តម្លៃកប់ពពកយ៉ាងណាទៅ ?
កន្លងមក មានប្រភពទម្លាយឲ្យដឹងថា គ្រាន់តែ តារាដែលមិនសូវល្បី ដោយបានបង្ហាញខ្លួនថតខារ៉ាអូខេ ក្នុងបទចម្រៀងណាមួយ ក៏តម្លៃខ្លួន ណាត់ញ៉ាំបាយ មិនក្រោម ៧០០ ទៅ ៨០០ ដុល្លារនោះទេ ដែលធ្វើឲ្យគេសង្ស័យថា មិនមែនណាត់ញ៉ាំបាយនោះទេ ប្រហែលជាធ្វើអ្វីផ្សេងហើយមើលទៅ ទើបថ្លៃយ៉ាងនេះ ។
និយាយមកដល់ត្រង់ចំណុចនេះ មិនមែន ចង់លើកដាក់ បង្អាប់ដល់តារាខ្មែរនោះទេ តែរឿងក្នុងសង្គមនេះ វាពិតជាមានមែន ពោលគឺតារាខ្មែរមួយចំនួន យកអាជីពសិល្បៈ ធ្វើឈ្នាន់ ដើម្បីស្រវ៉ានុយធំ តែប៉ុណ្ណោះ ។ ជាក់ណាស់ សង្គមសិល្បៈ ស្រុកខ្មែរ បានតែល្អមើល តែមិនល្អស៊ី បើសិនជា មិនរកផ្លូវក្រៅ អង្កាល់ណា ទើបមានលុយ ឡានទំនើបៗ និងវីឡា រស់នៅដ៏ស្កឹមស្កៃទៅ ។
សម្រាប់តម្លៃខ្លួន ជីជី ណាត់ញ៉ាំបាយ ៥ ពាន់ដុល្លារ នេះ យើងនៅមិនទាន់ដឹងថា តើនេះជារឿងពិត ឬយ៉ាងណានោះទេ ខណៈដែលនាងបានធ្វើការបដិសេធ មិនចេញមុខឆ្លើយបំភ្លឺ ឲ្យទស្សនិកជនដឹងឭនោះ ។ បន្ថែមលើសពីនេះទៅទៀត ក៏ល្បីល្ហៀងៗថា តម្លៃខ្លួន ជីជី ធ្លាក់ដល់ ៥០០ រយដុល្លារ រាល់ពេលណាត់ញ៉ាំបាយ សូម្បីតែកូន អ្នកជំនួញធម្មតា ក៏ណាត់នាង មកញ៉ាំបាយបានដូចគ្នា ។
ក្រៅពីជីជី នៅមានតារាល្បីៗជាច្រើន ទៀត ដែលកំពុងរងសម្ពោធ ពាក្យចចាមអារាមនេះ ដោយកំពុងទម្លាក់កំហុស យ៉ាងធ្ងន់ ទៅលើតារាខ្មែរ មួយចំនួនគ្នាមិនដឹងអី ៕
មតិយោបល់