ព័ត៌មានជាតិ

គ្រាន់តែ​ម្តាយ​ស្តីឲ្យ​រឿង​លេង​ហ្វេស​ប៊ុក មេម៉ាយ​វ័យក្មេង​ម្នាក់​បាន​ធ្វើ​អត្តឃាត​ចងក សម្លាប់ខ្លួន​

​ ​ស្ត្រី​មេម៉ាយ​វ័យក្មេង​ម្នាក់​បាន​ធ្វើ​អត្តឃាត​ចងក សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់ដេក​ផ្ទះ​ម្តាយបង្កើត បង្ករ​ឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ នឹង​អ្នកជិតខាង​។​ហេតុ​ការណ៏​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​នឹង​៣០​នាទី​ព្រឹក ថ្ងៃទី​៣ វិច្ឆិកា ២០១៤ ស្ថិតនៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។​

​ក្រោយ​ធ្វើ​កោសល្យវិច្ឆ័យ​រួច​មក​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ពិតមែន​។​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មុនពេល​នាង​(​ជនរងគ្រោះ​)​សម្រេច​ចងក​ដើម្បី​បញ្ចាប់ជីវិត នាង​បាន​លេបថ្នាំ​ងងុយដេក​អស់​ជាច្រើន តែដោយសារ ពិបាក​ទ្រាំ​នូវ​ឥទ្វិពល​របស់​ថ្នាំ​ធ្វើទុក្ខ​ពេក​មិន​ដឹង បានជា​នាង​សម្រេច​យក​ខ្សែ​គោ​ប្រវែង​ប្រមាណ​២​ម៉ែត្រ មក​ចង​ទាក់​ជាមួយផ្នឹម​ផ្ទះ​ដើម្បី​ឲ្យ​ឆាប់​បាន​ស្លាប់ កុំ​ឲ្យ​ឈឺចាប់​យូរ​។​

​ ​បើ​តាម​ប្រភព​មួយចំនួន​បាន​និយាយថា កន្លង​មក​នារី​ខាងលើ​តែង​ព្យាយាម ធ្វើអត្តឃាត​ម្តង​ជា​ពីរ​ដងរ​រួច​មកហើយ​ប៉ុន្តែ ត្រូវបាន​គេ​ជួយសង្គ្រោះ​ទាន់​ពេល​រហូត តែម្តង​នេះ​នាង​ស្លាប់​បាន​សម្រេច​តាម​បំណង​។​មូលហេតុ​ដែល​បណ្តាលឲ្យ​ស្ត្រី​មេម៉ាយ​កូន​មួយ​ខាងលើ​បញ្ចប់ជីវិត​ទាំង​វ័យក្មេង​បែបនេះ ត្រូវបាន​សាច់ញាតិ​សព​អះអាងថា មក​ពី​វិបត្តិ​គ្រួសារ​។​ចំនែក​បងស្រី​ជនរងគ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នៅ​ល្ងាច​មុន​កើតហេតុ​មួយថ្ងៃ ប្អូនស្រី​របស់​គាត់​ត្រូវបាន​ម្តាយ​ស្តីបន្ទោស​ព្រោះ​រវល់​តែ​អង្គុយលេង​ទូរស័ព្ទ​(​លេង​FACEBOOK) មិន​គិត​ជួយ​ធ្វើ​ការងារ​អ្វី​។​ទើប​ធ្វើឲ្យ​នាង​ខឹង​រហូត​មក​ព្រឹក​កើតហេតុ ស្រាប់តែ​គេ​ឮ​សម្លេង​កូនប្រុស​តូច​របស់​នាង​ស្រែកយំ​ពី​ក្នុង​បន្ទប់ ដោយ​មាន​ការសង្ស័យ​ទើប​ក្រុមគ្រួសារ​នាំគ្នា​គាស់​ទ្វារ​បន្ទប់​ទើប​ដឹងថា នាង​បាន​ចង​ក​ស្លាប់​បាត់​ទៅ​ហើយ​។​
​ ​នារី​រងគ្រោះ​ខាងលើ​មានឈ្មោះ​សុខុម ណា​រី អាយុ​២១​ឆ្នាំ មាន​ស្រុកកំនើត​នៅ​ភូមិ​ថ្នល់​កែវ ឃុំ​ពោ​តា​ហោ ស្រុក​ស្វាយរៀង ខេត្ត​ស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​៕

Kill

មតិយោបល់