Reuters ៖ ក្រុមហ៊ុន Microsoft បានប្រកាសឲ្យដឹងថា ខ្លួនបានចាប់ដៃជាមួយនឹងក្រុមហ៊ុនDropbox ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធី Office អាចធ្វើការគ្រប់គ្រង និងចែករំលែកឯកសារតាមរយៈគេហទំព័រ Dropbox និងកម្មវិធីលើទូរស័ព្ទ។
ក្រុមហ៊ុន Microsoft បានឲ្យដឹងបន្ថែមទៀតថា នៅសប្ដាហ៍ក្រោយនេះ កម្មវិធី Office សម្រាប់ទូរស័ព្ទនឹងមានការ Update ថ្មី ប៉ុន្តែសម្រាប់ការប្រើប្រាស់ពេញលក់លក្ខណៈជាមួយនឹង Dropbox នោះនឹងមាននៅពាក់កណ្ដាលឆ្នាំ ២០១៥។
គួរបញ្ជាក់ផងដែរថា Microsoft មានកម្មវិធី OneDrive ដែលមានលក្ខណៈដូចគ្នាទៅនឹង Dropbox ប៉ុន្តែការសហការជាមួយនឹង Dropbox នឹងជួយឲ្យការប្រើប្រាស់កាន់តែប្រសើរឡើង៕
ព័ត៌មានជាតិ
មតិយោបល់