ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អុ​ញ ! ពេជ្រ សោភា ថា The Voice Cambodia ក៏​យក​សម្រស់​ដែរ

ភ្នំពេញ ៖​កម្មវិធី The Voice Cambodia ធ្លាប់​ប្រកាស​ពី​គោលជំហរ​របស់​ខ្លួន​ថា ការប្រឡង​នេះ ផ្តោត​សំខាន់​ទៅលើ សំលេង មិន​ប្រកាន់​រូប​សម្រស់​ខ្មៅ​ស ល្អ​អាក្រក់ ឲ្យតែ​មាន សំលេង​ល្អ គឺ​អាច​ចូលរួមបាន​ហើយ ។ ក៏​ប៉ុន្តែ​អ្វីៗ​ទាំងនេះ ហាក់ដូចជា​ប្រែប្រួល​បន្តិច នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​មើលទៅ​ហាក់ដូចជា​យក​សម្រស់​ជា​គោល​ទៅហើយ បន្ទាប់​ពី​ពេជ្រ សោភា និយាយថា “​ជា​បេក្ខជន The Voice ត្រូវ​មាន​ទាំងអស់ សំលេង រូប​សម្ជស្ស មិនតែប៉ុណ្ណោះ​អ្វីដែល​សំខាន់ សំលេង​ត្រូវ​ប្រើ​ឲ្យ​ល្អ ” ។ ជាមួយនឹង​សម្តី​នេះដែរ បាន​ឆ្លុះ​បញ្ជាំង​ថា កម្មវិធី The Voice Cambodia លំអៀង​នូវ​គោលការណ៍​របស់​ខ្លួន យក​សម្រស់​ជាធំ​ផងដែរ មិន​ដូច​អ្វី​ដែល​ខ្លួន​បានកំណត់​ឡើយ ។ សម្តី ពេជ្រ សោភា មួយ​ឃ្លា​នេះ បាន​ធ្វើឲ្យ​ទស្សនិកជា​ច្រើន​ចាប់អា​រ​ម្មណ៍នឹង​ឆ្ងល់ ថា ចឹង​សោះ បានចឹង តាមពិត​គេ​យក​សម្រស់​ដែរ មិន​ដូច​អ្វី​ដែល​ខ្លួន​បានប្រកាស​សោះឡើយ ដោយ​សម្តី​នេះ​កើតមានឡើង​នៅពេល​ដែល​នាង​បាន​ផ្តល់​មតិ​ឲ្យ បេក្ខជន​ស្រុកស្រែ អឿ​ម រុន ច្រៀង​បទ “​ទុយ​មុយ​” នៅ​ជុំ​ទី ១ The Voice Cambodia – Live Show – Week 5 ។ យើង​ពិតជា​ទទួល​ស្គាល់​ថា បេក្ខជន អឿ​ម រុន ការ​ច្រៀង​នៅមានកម្រិត ដោយ​ច្រៀង​មុន និង​ក្រោយ​ភ្លេង​ជានិច្ច ដែល​តែងតែ​ធ្វើឲ្យ ពេជ្រ សោភា ជ្រួញ​ចិញ្ចើម រាល់ពេល​ដែល​កូនក្រុម​នាង រូប​នេះ​ឡើង​ច្រៀង​ម្តងៗ ហើយបញ្ជាក់ថា ពេជ្រ សោភា គ្មានសមត្ថភាព​​​ផ្តល់បទពិសោធន៍ខ្លួន និងដុសខាត អឿម រុនបានឡើយ​។​

​តើ​ពិត​ទេ The Voice Cambodia ថា​យក​សម្រស់​នោះ ?
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ដោយរងចាំ ១០ វិនាទី វានឹងដំណើរការដោយខ្លួន​ឯង​៖

Pich Sophea

មតិយោបល់