ព័ត៌មានជាតិ

កូរ៉េខាងត្បូង​បញ្ឈប់​ការស្វែងរក​សាកសព​

​សេ​អ៊ូ​ល​៖ ប្រទេស​កូរ៉េខាងត្បូង​បាន​បញ្ឈប់​ការស្វែងរក​សាកសព​ក្នុងការ​ហេតុ​ការ​លិច​សាឡាង Sewol នៅ​ត្រឹម​ថ្ងៃ​អង្គារ​ទី​១១​ខែ​វិច្ឆិកា​នេះ បន្ទាប់​ពី​ស្វែងរក​អស់​រយៈពេល​ជិត ៧​ខែ​។​

​យោង​តាម​សារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅ​មាន​សាកសព​ចំនួន ៩​ទៀត​ដែល​ពុំ​ទាន់​រកឃើញ ប៉ុន្តែ​រដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​ការស្វែងរក​នៅ​ត្រឹម​ថ្ងៃ​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៦​ខែ​មេសា ឆ្នាំ ២០១៤ កន្លងទៅនេះ សាឡាង​ដឹក​សិស្ស​មួយ​បាន​លិច​នៅក្បែ​រកោះ Byungpoong ជិត​កំពុងផែ Jindo ប្រទេស​កូរ៉េខាងត្បូង ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង ៣០០​នាក់​៕​

sewol-ferry-rescue-early-stages

មតិយោបល់