ប្រធានាធិបតីម៉ិចស៊ីកូលោក Enrigue Pena Nieto ប្រកាសកាលពីថ្ងៃ ទី៩ ខែវិច្ឆិកា ដោយបានថ្កោលទោស យ៉ាងខ្លាំងទៅលើក្រុមបាតុករហិង្សាដែល បានដុងទ្វារធ្វើពីឈើនៅក្លោងទ្វារចូល ព្រះរាជវាំងនៅរដ្ឋធានីម៉ិចស៊ីកូ ប្រឆាំង ទៅនឹងការសម្លាប់និស្សិត៤៣នាក់ពី សំណាក់ក្រុមជួញដូរគ្រឿងញៀន ។ សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយថា ពលរដ្ឋម៉ិចស៊ីកូរាប់រយនាក់បានដង្ហែ ក្បួនបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ក្រោយ ពេលមាននិស្សិត៤៣នាក់ត្រូវគេសម្លាប់ ដោយរដ្ឋាភិបាលអសមត្ថភាពក្នុងការ ជួយសង្គ្រោះនិស្សិតទាំងនោះ ។ បាតុករ ក្លាយជាហិង្សាដោយបានដុតបំផ្លាញ ក្លោងទ្វារឈើចូលរាជវាំង ។
ប្រធានាធិបតីម៉ិចស៊ីកូ លោក Enrigue Pena Nieto បាននិយាយទៅកាន់ ក្រុមអ្នកសារព័ត៌មានថា “ខ្ញុំមិនអាច ទទួលយកបាននូវសកម្មភាពរបស់បុគ្គល មួយចំនួនដ្រែលឆ្លៀងឱកាសនៃវិបត្ដិបង្ក ឱ្យមានអំពើហិង្សា។ អស់លោកមិនអាច ទាមទារយុត្ដិធម៌បាននោះឡើយ នៅពេល ដែលខ្លួនបានធ្វើសកម្មភាពដោយហិង្សា នោះ” ។ មុននេះមួយថ្ងៃ និស្សិតរាប់រយនាក់ ពាក់ស្រោមមុខបានឡោមព័ទ្ធការិយា ល័យសភារដ្ឋ Guerrero បង្ហាញពីការខឹង សម្បា ក្រោយនិស្សិត៤៣នាក់ត្រូវក្រុម ជួញដូរគ្រឿងញៀនសម្លាប់ ។ពួកគេបាន គប់ដុំថ្ម បំផ្លាញទ្វារបង្អួចអគារ និងដុត បំផ្លាញរថយន្ដជាង១០គ្រឿង ក្នុងនោះ មានទាំងរថយន្ដប៉ូលិសផងដែរ ។ បាតុកម្មហិង្សាខាងលើកើតឡើង ក្រោយមួយថ្ងៃដែលចៅក្រមតុលាការ រដ្ឋម៉ិចស៊ីកូលោក Jesus Murillo Karam ។ ជនសង្ស័យ៣នាក់ដែលប៉ូលិសចាប់ខ្លួន ពាក់ព័ន្ធក្រុមជួញដូរគ្រឿងញៀន Guerreros Unidos បានសារភាពថា និស្សិតទាំង ៤៣នាក់ដែលត្រូវពួកគេចាប់ខ្លួនត្រូវបាន សម្លាប់ ហើយដុតយកផេះទៅបោះចោល នៅក្នុងទន្លេ San Juan ។ការសារភាព របស់ជនជាប់ចោទទាំង៣នាក់ខាងលើ បង្កឱ្យមានរលកបាតុកម្មហិង្សាប្រឆាំង រដ្ឋាភិបាលម៉ិចស៊ីកូដែលអសមត្ថភាព ជួយដល់និស្សិតរងគ្រោះទាំងនោះ៕
មតិយោបល់