ខ្សែបម្រើក្លិបហង្សក្រហម Liverpool កីឡាករ Raheem Sterling ជឿជាក់ថា ការវិលត្រឡប់មកវិញរបស់ ខ្សែប្រយុទ្ធ Daniel Sturridge នឹងធ្វើឲ្យក្លិបលេងបានល្អដូចមុនវិញ ។Sturridge បានខកខានចូលប្រកួតចាប់តាំងពីខែសីហាមកម្ល៉េះដោយសារតែបញ្ហារបួសកំភួនជើងជាហេតុធ្វើឲ្យក្រុមរបស់លោក Brendan Rodgers បានជួបនូវបញ្ហាខ្សែប្រយុទ្ធ ហើយមិនសូវជាមានគ្រាប់បាល់ស៊ុតបញ្ចូលទី គូប្រកួត ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Sterling មានទំនុកចិត្តថា ក្លិបនឹងលេងបានល្អឡើងវិញនៅពេលដែល ខ្សែប្រយុទ្ធរូបនេះវិលត្រឡប់ ហើយរូបគេអាចនឹងវិលមកវិញទាន់ពេលការប្រកួតរវាង Liverpool ជួប Crystal Palace ។
គួរបញ្ជាក់ថា Liverpool បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១១ក្នុងតារាង Premier League ក្រោយពេល ប្រកួតចាញ់ Chelsea 2-1 កាលពីយប់ថ្ងៃសៅរ៍ ៕
មតិយោបល់