ក្រសួងការពារជាតិអង់គ្លេសបានប្រកាស់នៅថ្ងៃទី១១វិច្ឆិការថា កម្លាំងទាហានអាកាស់ប្រទេសនេះបានបើកការវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋIS នៅក្នុងទឹកដីអីរ៉ាក់ ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ប្រភេទ UAV Reaper ។យន្តហោះ UAV Reaper បានបើកការវាយប្រហារដោយប្រើប្រាស់មីស៊ី Hellfire ទៅលើទីតាំងនានារបស់ក្រុម IS នៅក្នុងតំបន់ Bayji ស្ថិតនៅភាគខាងជើងទីក្រុងបាតដាត។ យន្តហោះគ្មានមនុស្សបើកខាងលើធ្លាប់បានដាក់ពង្រាយនៅក្នុងប្រទេសអាហ្វហ្គានិស្ថានវាយប្រហារទៅលើក្រុមអាលកៃដានិងតាលីបង់។ យន្តហោះនោះអាចហោះហើរបានចម្ងាយផ្លូវដល់ទៅ២០០០គីឡូម៉ែត្រ ក្នុងល្បឿន៤៨០គីឡូមែត្រក្នុង១ម៉ោង ។ យន្តហោះនេះត្រូវបានគេចាត់ទុកជាសព្វាវុធដ៏មុតស្រុចក្នុងការវាយប្រហារទៅលើក្រុមអាយអែស ដែលកំពុងតែមានចំនួនខ្មាន់កាំភ្លើងកើនឡើង។
ការវាយប្រហារយោធាតាមជើងអាកាសមិនបានបង្អាក់ដំណើរហូរចូល របស់សកម្មជនបរទេសចូលក្នុងទឹកដីស៊ីរី។ តាមការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដែលដកស្រង់ ចុះផ្សាយ កាលពីថ្ងៃសុក្រ ដោយកាសែតអាមេរិក The Washington Post មានយុទ្ធជនបរទេសច្រើនជាង ១ពាន់ នាក់ ធ្វើដំណើរជារៀងរាល់ខែ ចូលទៅប្រយុទ្ធក្នុងប្រទេសស៊ីរី។កងទ័ពសម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិកបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែក ជញ្ជ្រុំ ជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់កុំឲ្យក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាមអាចវាយដណ្តើមយកបានទីក្រុងកូបាណេ ក្នុងទឹកដីស៊ីរី។
តាំងពីមានការផ្តើមវាយប្រហារតាមជើងអាកាសទៅលើក្រុមជីហាត កាលពីខែសីហា យន្តហោះ អាមេរិក និងសម្ព័ន្ធមិត្តបានធ្វើបេសកកម្មជាង ៦០០លើកដើម្បីតាមកម្ទេចក្រុមជីហាត នៅក្នុងប្រទេសស៊ីរី និងនៅអ៊ីរ៉ាក់។តួលេចចុងក្រោយបានបង្ហាញដែរថា ប្រតិបត្តិការរបស់អាមេរិក និងសម្ព័ន្ធមិត្ត នៅក្នុងប្រទេសស៊ីរីតែមួយ បានសម្លាប់សកម្មជនប្រយុទ្ធរបស់ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម ជាង ៤៦០នាក់ និងសមាជិករបស់ក្រុមអាល់នូស្រាដែលជាបណ្តាញរបស់អាល់កៃដា ប្រមាណ ៦០នាក់។
បើទោះបីជាអាមេរិក និងសម្ព័ន្ធមិត្តបើកប្រតិបត្តិការទម្លាក់គ្រាប់ មិនលោះថ្ងៃ និងបានសម្លាប់សមាជិករបស់ក្រុមជីហាតរាប់រយនាក់ ប៉ុន្តែ វាមិនបានជួយបន្ទុចបង្អាក់កុំឲ្យចំនួនជនបរទេសហូរចូលទៅប្រយុទ្ធ នៅក្នុងប្រទេសស៊ីរីទេ។តាមអ្នកទទួលខុសត្រូវម្នាក់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដែលដកស្រង់សំដីដោយកាសែត The Washington Post ដោយសារ តែចំនួន យុទ្ធជនបរទេស ហូរចូលទៅប្រទេសស៊ីរី មានលក្ខណៈថេរ គឺប្រមាណ១ពាន់នាក់ ក្នុងមួយខែ នោះទីភ្នាក់ងារប៉ាន់ប្រមាណថា មានជនបរទេសសរុប ប្រមាណ ១៦ ០០០នាក់កំពុងចូលរួមប្រយុទ្ធ ក្នុងក្រុមជីហាត នៅស៊ីរី។តាមអ្នកជំនាញ ចំនួនជនបរទេសឆ្លងចូលប្រយុទ្ធនៅក្នុងសង្គ្រាម នៅប្រទេសស៊ីរីមានចំនួនច្រើន បើប្រៀបធៀបនឹងសង្គ្រាមនៅអ៊ីរ៉ាក់ ឬអាហ្វហ្កានីស្ថាន។
ជនបរទេសទាំងនោះ ដែលទាក់ទាញដោយសង្គ្រាមស៊ីវិលនៅស៊ីរី បានធ្វើដំណើរមកពីអាហ្វ្រិក ពីតំបន់ដើមបូព៌ា ផ្ទាល់ និងពីអឺរ៉ុប។ ពួកគេភាគច្រើនដែលចេញដំណើរមកពីប្រទេសទុយនីស៊ី បានឆ្លងចូលទៅស៊ីរីតាមរយៈទឹកដីតួកគី ដើម្បីចូលទៅប្រយុទ្ធជាមួយក្រុមជីហាត ឬជាមួយក្រុមអាល់នូស្រា ដែលជាបណ្តាញមួយទៀត របស់អាល់កៃដា។ តួកគីដែលរងការរិះគន់ពីភាពអសកម្មដើម្បីទប់ទល់នឹងការរីករាលរបស់ ក្រុមជីហាត ទើបបានចាត់វិធានការរឹតបន្តឹងច្រកព្រំដែន ដើម្បីទប់ស្កាត់ កុំឲ្យយុទ្ធជនបរទេសឆ្លងចូលទៅក្នុងស៊ីរីបាន៕
មតិយោបល់