ព័ត៌មានជាតិ

អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿង​២​នាក់ តែ​រង​ការរិះគន់​

​ក្រចេះ​៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង កាលពី​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា បាន​ធ្វើកា​ឃាត់ខ្លួន​យុវជន ប្រុស​ស្រី​ពីរ​នាក់ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​និង​រឹបអូស​បាន​ថ្នាំញៀន ចំនួន​៦​កញ្ជា​ប់ នៅ​ចំណុច​មុខ​វិទ្យាល័យ ហ៊ុន សែន​ពង្ររ ស្ថិតក្នុង​ភូមិ​ថ្មី​ទី​២ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ខណៈ​ដែល​ពួកគេ​កំពុងតែ​ធ្វើ​សកម្ម​ចែកចាយ​ថ្នាំញៀន ។​

ជនសង្ស័យ ទាំង​ពីរ​នាក់​ឈ្មោះ ឡាយ អេង​គង់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ មាស សូលី​តា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទាំងពីរ​មាន​ទីលំនៅ​ក្នុង​ភូមិ​កណ្តា​ល ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ហើយ​ជនសង្ស័យ​ប្រុស​,​ស្រី ២​នាក់​ខាងលើ រួម​និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ ជំនាញ​ខេត្ត​ដើម្បី​ចាត់វិធានការ​បន្តរ​តាម​និតិ​វិធី​ច្បាប់ ។​

បើតាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ឆ្លូង​បាន​បង្ហើប ថា បច្ចុប្បន្ន​នេះ​កម្លាំង នគរបាល ហាក់ដូចជា​អស់​ទឹកចិត្ត ក្នុងការ​បម្រើ​ការងារ ដោយសារ​រាល់​ការ ចុះ​អនុវត្តន៍​និង​ចាប់​បង្ក្រាប​គ្រឿងញៀន ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន រិះគន់ថា រាល់​ការចាប់ខ្លួន​ជនល្មើស មិន​បាន​មួយ​ដង្ហើម ចង្រិត​ផង រួច​ខ្លួន​មក​វិញ​ហើយ​ធ្វើ​សកម្មភាព​ដដែល ។​
​ចំពោះ​ការរិះគន់​យ៉ាង​ចាស់ដៃ​ទៅ លើ​មន្ត្រី​នគរ​ស្រុក​ឆ្លូង ពី​សំណាក់​ប្រជាពលរដ្ឋ ត្រូវបាន​មន្ត្រី នគរបាល​មួយ​រូប​បានបញ្ជាក់​ថា នគរបាល​មាន​សិទ្ធិ​ត្រឹមតែ​ចាប់​បង្ក្រាប រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចំណែក​ការវិនិច្ឆ័យ​ទោស​ជនល្មើស​យ៉ាង ណា​នោះ គឺ​សម្រេច​នៅ​លើ​តុលាការ ៕

2014-11-15_081903

មតិយោបល់