ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បវរកញ្ញា​ហង់​ឌូ​រ៉ា​ស់ ឆ្នាំ ២០១៤ និង​បងស្រី​ត្រូវបាន​គេ​សម្លាប់

​បវរកញ្ញា​ហង់​ឌូ​រ៉ា​ស់ ឆ្នាំ ២០១៤ នាង Maria Jose Alvarado អាយុ ១៩​ឆ្នាំ និង​បងស្រី Sofia Trinidad ២៣ ឆ្នាំ​បាន​សម្លាប់​ដោយ​ជនដៃដល់​ម្នាក់​។​
​យោងតាម​ប្រភព​ព័ត៌មាន BBC បានឲ្យដឹងថា ប៉ូលិស ហង់​ឌូ​រ៉ា​ស់ បាន​រកឃើញ​សាកសព​ស្ត្រី​ពីរ​នាក់ ដែល​ជាបរ​វ​កញ្ញា Maria Jose Alvarado អាយុ ១៩​ឆ្នាំ និង​បងស្រី Sofia Trinidad ២៣ ឆ្នាំ នៅ​ទន្លេ Agnagna ក្នុងភូមិ Cablotales ។ អ្នក​ទាំង​ពីរ​ត្រូវបាន​គេ​បាញ់សម្លាប់ ។ ក្នុងករណី​នេះ​ដែរ មិត្ត​ប្រុស​របស់ Sofia លោក Plutarco Antonio Ruiz ត្រូវបាន​ចាប់ខ្លួន ពីបទ ចាប់​ជម្រិត និង សម្លាប់ ។ លោក Leandro Osorio ប្រធាន​ព្រហ្មទណ្ឌ បាន​និយាយថា “​យើង​កំពុង​រងចាំ ការពិត​និត្យ​សាកសព​ពី ភ្នាក់ងារ​វេជ្ជសាស្ត្រ ប៉ុន្តែ​ស្ទើរតែ ១០០ ភាគរយ​ទៅ​ហើយ ដែល​បញ្ជាក់ថា ជា​នាង Maria Jose Alvarado និង​បងស្រី Sofia Trinidad ” ។​

​បញ្ជាក់​ផង​ដែរ​ថា Maria Jose Alvarado គឺ​ទើបតែ​គ្រង​តំណែង បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០១៤ នេះ កាលពី​ថ្ងៃ​ទី ២៦ ខែ តុលា​ឆ្នាំ ២០១៤ ហើយ​កំពុងតែ​ត្រៀម​ខ្លួន​ប្រកួត​បវរកញ្ញា​ពិភពលោក​នៅ​ទីក្រុង​ឡុង​ដ៏ នាពេលខាងមុខ ៕​
Miss World
Miss Wold

Miss World1

មតិយោបល់