ព័ត៌មានជាតិ

វ៉ន វីវ៉ា ឌឺ សេន ប៊ុនថេន ក្រោយ​ចាញ់​កីឡាករ​ថៃ Antione Pinto កាល​ពី​យប់មិញ​

​ភ្នំពេញ​៖ កីឡាករ សេន ប៊ុនថេន ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ ជួប​ជាមួយ​នឹង កីឡាករ Antione Pinto បាន​ចាញ់​កីឡាករ ថៃ​លេខ​១ រូបនេះ ដោយ​ពិន្ទុ ។
​ក្រោយ​ការ​ចាញ់​របស់ សេន ប៊ុនថេន កីឡាករ វ៉ន វីវ៉ា ដែល​ទើបតែ​រាប់ការ​ហើយ​ថ្មីៗ​នេះ បាន​សរសេរ​ឌឺដង សេន ប៊ុនថេន លើ ហ្វេ​សប៊ុក​ថា “​ចាស់​ថា​កុំ​អួត​ពេក ចាញ់​គឺ​វា​អញ្ជឹង ហា​សហា ខ្លាំង​ទៀត​ទៅ អា​ប្អូន ! ស្ដាយ​ណាស់ បើ​ដឹង​ថា​ឯង​អញ្ជឹង​នោះ បង​មិន​ទុក​អោយ​បាន​៥​ទឹក​ទេ​។ ៤​ទឹក​មិន​ទាន់​ទេ​គឺ​អាប្អូន​សុំ​បង (​កុំ​វៃ​ពេក​គ្នា ជួយ​អោយ​បាន​ចប់​ទឹក​ផង នេះ​គឺ​ពាក្យ​របស់ សេន ប៊ុនថេន​) សុំទោស​បងប្អូន​ខ្ញុំ​មិន​គួរ​និយាយ​ពាក្យ​ទាំងនេះ​ទេ​
​តែ​គាត់​ធ្លាប់​ថាអោយ​រួប​ខ្ញុំ​ខ្លាំងៗ​ពេក​
(​ឥឡូវ​ខ្ញុំ​ចង់អោយ សេន ប៊ុនថេន បាន​ឭ ថា​ខ្ញុំ​នេះ​និយាយ​ពិត​ឬទេ​? ចេញពី​មាត់​របស់គាត់​)
​អ្នក​ចង់​ដឹង​ដាក់ ៨០០០$ មក សំរាប់តែ​អ្នកឈ្នះ​
​តែ ៨០ $ សំរាប់​អ្នកចាញ់ ហាន​ទេ (​សំរាប់​អ្នក​ពូកែរ​និយាយ​ថា​អោយ​គេ​នោះ​! )” ។

​ការសរសេរ​បែប​នេះ របស់ វ៉ន វ៉​វ៉ា បាន​ធ្វើឲ្យ សេន ប៊ុនថេន ក្តៅ​ស្លឹកត្រចៀក ដូច​ដុំ​ថ្ម​ដុត​ក្តៅ សង្កត់​លើ​ដើមទ្រូង ដោយ​តប​វិញ ទាំង​កំហឹង​លើ​ហ្វេ​សប៊ុក​ថា “​ម្ចាស់​ខ្សែក្រវ៉ាត់ ISKA ដូចជា​ចេះដឹង​គួរសម​ដែរ​ឯ​ឈ្មោះ​ក៏​ល្បី ចុះ​ហេតុ​អី​សំដី​ចេញ​មក​ដូច​មនុស្ស​មិន​ដែល​ចូល​សាលា​…​ខ្ញុំ​ដូចជា​មិន​ព្រឺ​ក្នុង​រឿង​នេះ​ដែរ​បើ​ខ្លួន​ឯង​គ្រាន់បើ​មែន​នោះ ហ៊ាន​ដាក់​ខ្សែក្រវ៉ាត់ ISKA ដែល​មួយជីវិត បាន​តែ​មួយ​នេះ​ទេ​បើ​ហ៊ាន​ដាក់​ថ្ងៃ​កំណត់​នៅ​ឆ្នាំ 2015 ខ្ញុំ​ស្វាគមន៍​ម្ចាស់​ខ្សែក្រវ៉ាត់ ISKA ជានិច្ច​ខ្ញុំ​អោយ​ដាក់​ពេល​កំណត់​នេះ​ព្រោះ​ថា​ខ្ញុំ​មាន​កម្មវិធី​ប្រកួត​នៅ​ក្រៅ​ប្រទេស​ច្រើន​ដែល​គេ​មករក​ខ្ញុំ ព្រោះ​ថា​ខ្ញុំបាទ សេន ប៊ុនថេន មិនមែន​ជា​កង្កែប​ក្នុង​អណ្តូង​ដូច​ម្ចាស់​ខ្សែក្រវ៉ាត់ ISKA ទេ ” ។​

​ជាមួយ​នឹង​ពាក្យ​សម្តី​ឌឺដង លើ​ហ្វេ​សប៊ុក​នេះ បាន​ធ្វើ​ឲ្យ​អ្នកសេ្ន​ហាវិ​ស័យ​កីឡាកប្រដាល់​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ជាពិសេស​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​ជា​មិត្តភក្តិ និង អ្នកគាំទ្រ​របស់​កីឡាករ​ទាំងពីរ ។
​តើ វ៉ន វីវ៉ា អាច​កំណត់​ថ្ងៃ ឲ្យ​សេន ប៊ុនថេន ចាញ់​ឲ្យអស់​ចិត្ត ឬ​យ៉ាងណា ?
Vorn Viva
ទស្សនា​ឃ្លិបវីដេអូដូចខាង​ក្រោមនេះ៖

មតិយោបល់