ព័ត៌មានជាតិ

Lionel​ ​M​e​ss​i​ ​បំ​បែ​ក​កំ​ណ​ត់​ត្រា​គ្រា​ប់បា​ល់​ក្នុ​ង​ឆ្នាំ​ ​១៩​៥​៥​

ខ្សែប្រយុទ្ធដ៏មុត​ស្រួច​ក្លិប Barcelona កីឡាករ Lionel Messi បានបង្ហើប​ថា គាត់មិនដែលធ្លាប់គិតថា សុបិន្ត គាត់​ក្លាយជាការពិត ដោយអាច​បំបែកំណត់ត្រា​ ២៥៣ គ្រាប់ក្នុងក្របខណ្ឌ La Liga ​ដែល​ធ្វើបានកាលពីយប់ថ្ងៃសៅរ៍ ។​
កីឡាករសញ្ជាតិអាហ្សង់ទីន អាចបំបែកកំណត់ត្រា​ចាស់ Telmo Zarra ២៥១ គ្រាប់ ​ក្នុងឆ្នាំ ១៩៥៥ ខណៈដែល​​ Messi លុតក្លិប Sevilla យ៉ាង​ចាស់ដៃនោះ ។​
បង្ហោះនៅលើហ្វេសប៊ុកកីឡាករ វ័យ ២៧ ឆ្នាំរូបនេះ បានសរសេរថា “នៅពេលដែលខ្ញុំស៊ុតបាល់បញ្ចូលទី យកឈ្នះក្លិប Sevilla ខ្ញុំមិននឹកស្មានថា ​អាចបំបែកគ្រាប់បាល់ចាស់របស់ Telmo Zarra នោះទេ ។ លទ្ធផលនេះដែរ ខ្ញុំជូនដល់អ្នកគាំទ្រ​ទាំងអស់គ្នា ដែល​ធ្លាប់គាំទ្រ​ខ្ញុំកន្លងមក​ ” ៕​
lionel-messi-images

មតិយោបល់