ក្រុមហ៊ុនផលិតកម្មកូរ៉េខាងត្បូង SM Entertainment បានច្រានចោលព័ត៌មានថា ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សចិន Alibaba ចង់ទិញភាគហ៊ុន។
សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន SM Entertainment នៅថ្ងៃអង្គារទី២៥ខែវិច្ឆិកា បានច្រានចោលព័ត៌មានថា Alibaba កំពុងពិចារណាចង់ទិញភាកហ៊ុនរបស់ខ្លួន។ ការច្រានចោលនេះ ត្រូវបានធ្វើឡើងក្រោយពេល សារព័ត៌មានក្នុងស្រុក Korea Economic Daily បានចុះផ្សាយថា ក្រុមហ៊ុនទាំងពីរកំពុងតែពិភាក្សារឿងទិញ-លក់ភាគហ៊ុនក្នុងទ្រង់ទ្រាយធំ។
នៅក្នុងសេចក្ដីថ្លែងការរបស់ SM Entertainment បានបញ្ជាក់ថា “វាជារឿងមិនពិត” ហើយក្រុមហ៊ុនមិនបានពិភាក្សាអ្វីនោះទេ ជាពិសេសគឺមិនចង់មានដៃគូរសហការច្រើន ជាពិសេសគឺក្រុមហ៊ុនចិនតែម្ដង។
គួរបញ្ជាក់ផងដែរថា SM Entertainment ជាក្រុមហ៊ុនផលិតកម្មមួយដែលគ្រប់គ្រងក្រុមតារាចម្រៀងជាច្រើនដូចជា Girls’ Generation, Super Junior និង EXO ដែលបច្ចុប្បន្នក្រុមទាំងនេះកំពុងតែពេញនិយមនៅក្នុងប្រទេសចិន និងជប៉ុន៕
មតិយោបល់