Reuters ៖ ក្រុមហ៊ុន Microsoft អាចនឹងត្រូវបង់ប្រាក់ ១៤០លានដុល្លារអាមេរិកដល់រដ្ឋាភិបាលនៃប្រទេសចិន ដើម្បីលុបចោលបណ្ដឹងគេចវេសពន្ធដ៏ធំ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា មានក្រុមហ៊ុនអាមេរិក (មិនបង្ហាញឈ្មោះ) នឹងត្រូវបង់ប្រាក់ ១៣៧លានដុល្លារអាមេរិកដល់រដ្ឋាភិបាលប្រទេសចិន ពាក់ព័ន្ធនឹងការគេចវេសពន្ធ។ ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុនអាមេរិកនោះមានឈ្មោះដំបូងផ្ដើមដោយអក្សរ «M» ដូច្នេះគេអាចសន្និដ្ឋានបានថា វាជាក្រុមហ៊ុន Microsoft។
ពាក់ព័ន្ធនឹងព័ត៌មាននេះ ខាងក្រុមហ៊ុន Microsoft មិនទាន់មានប្រតិបត្តិអ្វីនោះទេ ប៉ុន្តែគេដឹងថា ក្រុមហ៊ុនដែលផ្ដើមដោយអក្សរ M នោះ បានជំពាក់ពន្ធរដ្ឋាភិបាលចិនក្នុងរយៈពេលជាង ៥ឆ្នាំមកហើយ៕
ព័ត៌មានជាតិ
មតិយោបល់