ព័ត៌មានជាតិ

បិ​សា​ច​ក្រ​ហ​ម​ ​ល​ក់​ ​​An​g​e​l​​​ ​D​i​ M​a​r​i​a​ ឲ្យ​​​ ​P​SG​ ​រួ​ចទិ​ញ​ ​M​a​rc​o​ ​R​e​u​s​ ​​ស​ម្រា​ប់​ទី​ផ្សា​រផ្ទេ​រ​ខា​ង​មុ​ខ​

យោងតាមប្រភពព័ត៌មានមេត្រូ បានចុះផ្សាយ​ឲ្យដឹងថា បិសាចក្រហម Manchester United បានត្រៀមខ្លួនរួចរាល់ហើយ ​ដើម្បីលក់កីឡាករ Angel Di Maria ទៅកាន់ PSG ​ក្នុងខែ មករាខាងមុខនេះ ​ ​ដោយបង្វែរថវិការនេះនាំយកកីឡាករ Marco Reus របស់ Borussia Dortmund វិញ ។​

កីឡាករ Angel Di Maria បាន​ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយទម្លាយ​​ព័ត៌មានរបស់ខ្លួន ថាលេង​ឲ្យបិសាចក្រហម ជួស PSG តែប៉ុណ្ណោះ ។ ឥឡូវនេះដែរសេចក្តីរាយការណ៍បានឲ្យដឹងថា ​បិសាចក្រហម ក៏មាន​ឆន្ទះលក់កីឡាករ​អាហ្សង់ទីនរូបនេះ ​ក្នុងតម្លៃ៦០ លានផោន ប្រហែល 94.34 លានដុល្លារ​អាមេរិក និងយកសាច់ប្រាក់នេះទិញ Reus មកវិញ ។​

Marco Reus របស់ Borussia Dortmund បើតាម​ដឹងមានតម្លៃខ្លួនត្រឹមតែ ២០ លានផោនតែប៉ុណ្ណោះ ​សម្រាប់ទីផ្សារផ្ទេរខាងមុខ ។ ក្នុងនោះ ក្រៅពីបិសាចក្រហម នៅមាន ហង្សក្រហម Liverpool និង Real Madrid ផងដែរ​​ប្រជែងទិញ Reus តែបិសាចក្រហម ហាក់ដូចជាមានទំនុកចិត្ត​​ជាង ដើម្បីប្រណាំងប្រជែងទិញ កីឡាករ​រូបនេះ ៕​
reus-dimaria

មតិយោបល់