ស្ទឹងត្រែង៖អាជីវកម្មបូមខ្សាច់បីកន្លែងធំប្រើដោយគ្រឿងចក្រ ដែលគេសង្ស័យថាគ្មានច្បាប់ទំលាប់ត្រឹមត្រូវក្រោមត្រូវរូវគ្នា រវាងមន្តីរឧស្សាហកម្មរ៉ែនិងថាមពលខេត្ត ត្រូវបានប្រជាពលរដ្ឋក្នុងភូមិស្រែពោធិ សង្កាត់ ស្រះឬស្សី បានដាក់ពាក្យបណ្តឹងតវ៉ាទាមទារ ឱ្យបិទអាជីវកម្មបូមខ្សាច់ទាំងបីកន្លែង ដែលបង្កផលប៉ះពាល់និងរំខានដល់ការរស់នៅរបស់ពួកគាត់។
លោកស្រីកែវ ទូច អាយុ៤៥ឆ្នាំតំណាងប្រជាពលរដ្ឋក្នុងភូមិស្រែពោធិបានប្រាប់ ថាទីតាំងបូមខ្សាច់ខាងលើស្ថិតនៅភូមិស្រែពោធិ សង្កាត់ ស្រះឬស្សី ក្រុងស្ទឹងត្រែង។ថៅកែបូមខ្សាច់ទាំងបីកន្លែងត្រូវបានគេស្គាល់ថា មាន១ឈ្មោះថៃ តិចឡុង ២ -ឈ្មោះ ទ្រី ៣- ឈ្មោះញឹម បូណា ដែលបានបើកអាជីវកម្មនេះអស់ជាច្រើនឆ្នាំមកហើយ។
លោកស្រីកែវ ទទូចបានបន្តថាកន្លងមកប្រជាពលរដ្ឋក្នុងភូមិនេះ ក៏ធ្លាប់ប្រកបរបរចូកខ្សាច់ជាលក្ខណគ្រួសារគ្រាន់ដោះស្រាយជីវភាពបានល្អប្រសើរដែរ តែក្រោយពីថៅកែៗមានលុយ គេប្រើសុទ្ធតែគ្រឿងចក្រទំនើបៗធ្វើឱ្យពួកគាត់ មិនអាចប្រជែងនិងគេបាន។បច្ចុប្បន្ននេះទីតាំងបូមខ្សាច់ខាងលើ បានបង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងមូលផងដែរ។
លោកស្រីបន្តថាផលប៉ះពាល់មាន៩ចំណុច ១-ដូចជា ពេលបូមទឹកហៀរលើផ្លូវសាធារណៈ និងផ្ទះរប ស់ពួកគាត់ ២-ធ្វើឱ្យបាត់បង់មុខរបររបស់ពួកគាត់ចូកខ្សាច់លក់កន្លងមក គ្រាន់ដោះស្រាយជីភាពគ្រួសារ-៣ទឹកល្អក កខ្វក់ ក្លិនស្អុយ ប្រេងម៉ាស៊ីន អណ្តែតលើទឹកប្រើប្រាស់មិនបាន៤- បរិវេណខ្សាច់មានរណ្តៅជ្រៅ គ្រោះថ្នាក់ដល់ក្មេងៗ កន្លងមកក៏មានក្មេងស្លាប់អស់២នាក់ និងប៉ះពាល់ដល់ការនេសាទត្រី ៥-ហុយពីគំនរខ្សាច់និងរថយន្តដឹក កើតមានជម្ងឺដង្កាត់ ចំណាយថវិការអាជាច្រើនក្នុងមួយឆ្នាំៗ ៦- សម្លេងរថយន្តរំខានការដេកពួនទាំងយប់ទាំងថ្ងៃ ហើយបើកលឿនបង្កគ្រោះថ្នាក់បុកមនុស្សស្លាប់ម្នាក់ផងដែរ ៧-ផ្លូវបដិភាគរបស់សង្កាត់ ដឹកខ្សាច់ខែវស្សាខូចផ្លូវបែកភក់ កូនៗទៅរៀនខ្លះប្រឡាក់ភក់ពិបាក់ក្នុងការធ្វើដំណើរ ៨-ច្រាំងទន្លេបាក់ជារាងរាល់ឆ្នាំយូទៅនិងអាចប៉ះពាល់ដល់ផ្លូវនិងផ្ទះរបស់ពួកគាត់ ៩-ទីតាំងខាងលើដើមឡើយជារមណីយដ្ឋានវាលខ្សាច់ ដែលពួកគាត់ធ្លាប់រកប្រាក់ចំណូលដោះស្រាយជីវភាពបានមួយចំណែក ពួកគាត់ចង់រក្សាទុកទៅជារមណីយដ្ឋានដូចដើមវិញ។
លោកស្រីថាពាក់ព័ន្ធនិងករណីខាងលើនេះ ទើបប្រជាពលរដ្ឋក្នុងភូមិ៨៥គ្រួសារដាក់ពាក្យបណ្តឹងតវ៉ាទៅលោកចៅសង្កាត់ស្រះឬស្សី និងរៀបចំបន្តដាក់ទៅសាលាក្រុង សាលាខេត្តបន្តទៀត។ប្រជាពលរដ្ឋបាននិយាយថាកាលពីថ្ងៃទី៥ខែ៧ឆ្នាំ២០១៣លោកនូ សុវណ្ណតារាប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពល ធ្លាប់បានចេញដីការដក និងបញ្ឈប់អាជីវកម្មបូមខ្សាច់ ម្តងរួចមកហើយ ដោយបង្គាប់ឱ្យថៅកែបូមខ្សាច់ ម្តងឱ្យបង់ប៉ុនេះម្តងប៉ុននោះស្រេចតែចិត្តនឹកឃើញមិនមាននៅក្នុងច្បាប់។ទើបគេសង្ស័យថា អាជីវកម្មទាំងបីខាងលើគ្មានច្បាប់ បែបគ្រាន់តែបង់ប្រាក់អោយ លោកប្រធានមន្ទីរហើយមើលទៅ ទើបអាចដំណើរការមកដល់សព្វថ្ងៃនេះបាន បើសិនជាគ្មានច្បាប់មែននោះ ថវិការជាតិជាច្រើនឆ្នាំមកនេះត្រូវខាតបង់ បង្វែចូលទៅក្នុងហោប៉ៅប្រធានមន្ទីរទៅវិញ។
ពាក់ព័ន្ធក្នុងករណីខាងលើនេះ កម្ពុជាថ្មីបានទូរស័ព្ទទៅលោកនូ សុវណ្ណតារាប្រធានមន្ទីររ៉ែ សុំការបំភ្លឺអំពីករណីនេះ ទូរស័ព្ទចូលជាច្រើនដង មានម្តងឱ្យស្រីលើក និងម្តងគ្មានអ្នកលើក៕
មតិយោបល់