ខេត្តបន្ទាយមានជ័យ៖កំលាំងនគរបាលស្រុកមង្គលបូរីបានប្រតិបត្តិកាណ៍ចុះបង្រាបអ្នកលក់និងអ្នកចែកចាយថ្នាំញៀននិងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់រឹបអូសបានវត្ថុតា ងថ្នាំញៀនយ៉ាម៉ា១៨២គ្រាប់ទូរស័ព្ទដៃចំនួន៤គ្រឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង៤និង០០នាទីថ្ងៃទី១ធ្នូឆ្នាំ២០១៤នៅចំណុចភូមិដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។លោកវរសេនិយ៍ទោស៊ីឌីអធិការនគបាលស្រុកមង្គលបូរីបានឲ្យដឹងថាដោយមានការចូលរួមពីលោកវរសេនិយ៍ត្រីហោសំណាត់អធិការរងទទួលបន្ទុកយុត្តិធម៌បានចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន១កន្លែង និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥នាក់រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាចំនួន១៨២គ្រាប់។លោកអធិការស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងបន្តថាក្នុងការចុះបង្ក្រាននោះបានទទួលបទបញ្ជារដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនិយ៍ត្រី អាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ។លោកបានឲ្យនគរបាលគ្រប់ស្រុកត្រូវយកចិត្តទុកដាក់បោសសំអាតបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានសំដៅរក្សាសន្តិសុខជូនប្រជាពលរដ្ឋឲ្យរស់នៅប្រកបដោយភូមិឃុំមានសុវត្ថភាពល្អ។ស្របពេលនោះលោកអធិការក៏បានដឹកនាំកម្លាំងនគរបាលស្រុកចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀននិងឃាត់ជនសង្ស័យបាន៥នាក់នៅនិងកន្លែង១មានឈ្មោះជឿនម៉ៅ ភេទប្រុសអាយុ៤៤ឆ្នាំ ជាប្តី ២ប្រពន្ធឈ្មោះ ឡសាវ៉ៃអាយុ៤៥ឆ្នាំ រស់នៅភូមិផ្លូវដំរីក្រោមឃុំសឿស្រុកមង្គលបូរី ជាអ្នកជួញដូរ ៣ឈ្មោះសុខចាន់រ៉ាភេទស្រីអាយុ១៦ឆ្នាំជាកូន ជួញដូ ៤ ឈ្មោះហាន់ហាក់ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិផ្លូវដំរីលើប្រើប្រាស់ ៥ ឈ្មោះ ផន ណារិត ភេទប្រុសអាយុ ៤៦ រស់នៅភូមិផ្លូវដំរីលើ ប្រើប្រាស់។ លោកបន្តឲ្យដឹងទៀតថាជំហ៊ានដំបូងលោកបានឃាត់ខ្លួន២នាក់នៅចំណុចវាលស្រែ អូរ សឿ ស្ថិតក្នុងភូមិអូរសឿឃុំសឿស្រុកមង្គលបូរី ក្រោយពីបានសាកសួរជនសង្ស័យទាំង២នាក់បានសារភាពថាពួកគេបានយកថ្នាំញៀន ពីឈ្មោះ ជឿន ម៉ៅ ភេទប្រុសអាយុ៤៤ឆ្នាំជាប្តីនិងប្រពន្ធឈ្មោះ ឡសាវ៉ៃអាយុ៤៥ឆ្នាំ រស់នៅភូមិផ្លូវដំរីក្រោមឃុំសឿស្រុកមង្គលបូរី ដោយស៊ើបដឹងថាជនសង្ស័យនៅចំណុចភូមិដំរីក្រោមឃុំសឿស្រុកមង្គលបូរីក៏បានបន្តទៅចាប់មេខ្លោងបន្តដោយរឹបអូសបានថ្នាំញៀនចំនួន១៨០គ្រាប់បន្ថែមទៀត។ជនសង្ស័យទាំង៥នាក់ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកមង្គលបូរីដើម្បីសាកសួរនិងធ្វើរបាយការបញ្ជូនខ្លួនទៅកាន់ស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់