ព័ត៌មានជាតិ

ការបង្ក្រាប​ល្បែង​ឆ្នោត​គឺ​ជា​ការ​វែក​ស្មៅ​អោយ​ត្រី​ចូល​ស៊ង​តែប៉ុណ្ណោះ​

​បាត់ដំបង​: រយ​:​កាល​កន្លង​មក​គេ​សង្គេត​ឃើញ​ថា​សកម្មភាព​លក់​កន្ទុយ​លេខ​នៅ​ក្រុង​បាត់ដំបង​គឺ​​មាន​សភាព​ស្ងប់ស្ងាត់​ដោយសារតែ​មាន​ការ​រឹតបន្តឹង​ពី​កំលាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្នុង​គោលបំនង​ធានា​អោយបាន​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​. ។​ប៉ុន្តែ​ការបង្ក្រាប​និង​ភាពស្ងប់ស្ងាត់​នេះ​បាន​ត្រឹមតែ​មួយ​ចំអិន​កំពឹស​តែ​ប៉ុណ្ណោះ​គឺ​សកម្មភាព​ចាស់​បាន​រើ​ឡើងវិញ​គ្រប់​ទីកន្លែង​មិន​ខុស​អី​ពី​វែក​ចក​កណ្តាលទន្លេ​អញ្ចឹង​ដែរ ដោយ​គ្រាន់តែ​ថា​ទីតាំង​ខ្លះ​​លួច​លក់​ស្ងាត់ៗ​នៅ​ក្នុង​តូប ឯ​តូប​ខ្លះទៀត​ដែល​ជា​កម្មសិទ្ធិ​របស់​មន្ត្រីប៉ូលី​ស​និង​មន្ត្រី​កងរាជអាវុធហត្ថ​​គឺ​គេ​បាន​ឈរ​កត់​កន្ទុយលេខ​នេះ​ជា​ចំហរ​តែម្តង​ដោយ​គ្មាន​ខ្លាចរអារ​ដល់​ផ្លូវច្បាប់​បន្តិច​ណា​សោះឡើយ​​ជាក់ស្តែង​នៅ​ត្រង់​ចំនុច​ក្បែ​ច្រមុះជ្រូក​ទល់មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​ជ្រក​ក្រោម​ស្លាក wing ​និង​នៅក្បែ​ផ្លូវ​ឡាអេ គឺជា​ទីតាំង​របស់​សមត្ថកិច្ច​នគរបាល ចំណែក​នៅ​ខាង​មុខ​សារមន្ទីរ​និង​មុខ​ក្លឹប​​ជ័យជំនះ​គឺជា​របស់​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​ទីតាំង​ទាំងនេះ​នៅ​លក់​ជាប់​ជាប្រចាំ​បើទោះបីជា​​កំលាំង​សមត្ថកិច្ច​កំពុង​ធ្វើ​ការបង្ក្រាប​នា​ពេលកន្លងមក​យ៉ាងណាក៏ដោយ​. ។​

ស្ថិតក្នុង​សកម្មភាព​លក់​ឆ្នោត​យ៉ាង​គគ្រឹកគគ្រេង​នេះដែរ​មេ​ឆ្នោត​កណ្តាល​មួយរូប​បាន​និយាយ​ថា​សព្វថ្ងៃ​ការដែល​ហ៊ាន​លក់​ឡើងវិញ​នេះ​គឺ​ដោយសារតែ​មាន​ការ​យក​លុយ​ដាក់​ខែ​ពី​សំណាក់​សមត្ថកិច្ច​​គ្រប់​អង្គភាព​នៅក្នុង​ខេត្ត​ដូចជា​ប៉េអឹម​ក្រុង ប៉េអឹម​ខេត្ត និង​ប៉ូលីស​ក្រុង​ព្រមទាំង​ប៉ូលីស​ខេត្ត​ផងដែរ​​ប៉ុន្តែ​គេ​មិនដឹងថា​តើ​ប៉ូលីស​ខេត្ត​មានការ​ចែករំលែក​គ្នា​ឬ​អត់​បាន​ជាមាន​មួយក្រុម​ត្រៀមចាំ​បង្ក្រាប និង​
​មួយ​ក្រុម​ទៀត​អ្នកដើរ​យកលុយ​ដោយ​អ្នកលក់​ឆ្នោត​បាន​កំណត់​ភិនភាគ​ថា​ប៉ូលីស​ខេត្ត​ដែល​តែងតែ​​មក​យក​លុយ​ប្រចាំ​ខែ​នោះ​រាង​ស្គម​ខ្មៅ​សក់រួញ​និង​ប្រើប្រាស់​ម៉ូតូ​ម៉ាក click014 ពណ៌​ស ដែល​ភិនភាគ​.​នេះ​គឺជា​បុគ្គល​មួយ​រូប​ស្ថិតក្នុង​ក្រុម​បង្ការ បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​. ។​
រាល់​បញ្ហា​ខាងលើ​នេះ​លោក ម៉េង លាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ធ្លាប់​​បាន​និយាយថា ការបង្ក្រាប​នេះ​គឺ​នៅតែ​ធ្វើ​ជាប់​រហូត​អោយ​ដូច​ភ្លៀងរលឹម​ដោយ​មិន​អនុញ្ញាតិ​អោយ​​មន្ត្រី​ណា​មួយ​ទៅ​ដើរ​យក​លុយ​ដូច​គ្រាកន្លងមក​នោះ​ឡើង ហើយ​បើ​លោក​ដឹង​លោក​នឹង​ស្នើសុំ​អោយ​ដក​​ចេញ​ពី​មន្ត្រី​ប៉ូលីស​តែម្តង​. ។ ពាក្យសំដី​នេះ​គេ​ទទួលស្គាល់​បាន​ថា​ពិតជា​ត្រឹមត្រូវ​សំរាប់​ថ្នាក់ដឹកនាំ​
​និង​ក្នុងនាម​ជា​មេក្រុម​បង្ការ បង្ក្រាប ប៉ុន្តែ​ការ​លប​ដើរ​ប្រមូល​លុយ​ដាក់​ខែ​នេះ​ប្រហែល​ជា​លោក​មិន​បាន​ជ្រាប​ទេ​មើល​ទៅ​បាន​ជា​បុគ្គល​រូបនោះ​នៅតែ​បន្ត​សកម្មភាព​នេះ​ដដែល​និង​ជា​បុគ្កល​ដែល​ញៀន​នឹង​ល្បែង​ឆ្នោត​ថែមទៀត​ផង​. ។​
ជាក់ស្តែង​នៅ​ថ្ងៃទី 1-12-14 គឺជា​ថ្ងៃ​ដែល​ឆ្នោត​សៀម​ត្រូវ​ចេញ​ដូច្នេះ​គេ​សង្គេតឃើញថា​​ល្បែង​ឆ្នោត​នៅតែ​មាន​សកម្មភាព​រស់​រវើក​ដដែល​ដោយ​គ្មាន​នរណា​អាច​មាន​សិទ្ធិ​ទៅ​រារាំង​បាន​ឡើយ​​គឺ​នៅ​ទូ​ទាំង​ក្រុង​បាត់ដំបង​តែ​ម្តង បើ​នៅ​តែ​ដូច្នេះ​មែន​ចោរកម្ម​ក៏​នៅតែ​កើតមាន​ឡើង ហើយ​គោល​​នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ក៏​អត់​សុពលភាព​ដែរ​ដោយសារ​តែ​ល្បែង​ទាំងនេះ​មិន​មាន​លទ្ធភាព​
​បង្ក្រាប​បាន​បែប​នេះ​. ៕​
2014-12-03_205914

មតិយោបល់