ព័ត៌មានជាតិ

ថ្នាំញៀន​ជាង​៨០០​គ្រាប់​និង​យុវជន​ម្នាក់​នៅ​នៅ​ប៉ោយប៉ែត​ត្រូវ​ប៉េអឹម​បង្ក្រាប​

​បន្ទាយ​មានជ័យៈ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត​កាល​ពី​រសៀល​ថ្ងៃទី​០២​ខែ​ធ្នូ​នេះ​នៅ​ចំនុច​ភូមិ​ប៉ា​លិលេ​យ្យ​២​សង្កាត់​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​និង​ថ្នាំញៀន​៨១៤​គ្រាប់​។​លោក ជា ដា មេបញ្ជាការ អាវុធហត្ថ ក្រុង​ប៉ោយប៉ែត​បាន អោយដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ធ្វើឡើង​តាម​បទបញ្ជា​របស់​លោក​មេបញ្ជាកា​រ​អាវុធហត្ថ​ខេត្ត លោក ឱ បូ​រិន្ទ ហើយ យុវជន​នេះ មានឈ្មោះ ញឹម សុភណ័ ហៅ ណាក់ អាយុ ៣៤​ឆ្នាំ រស់​នៅក្នុង​ផ្ទះជួល​ភូមិ ប៉ាលិល​យ្យ​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនប្រភេទ​គ្រាប់​ចំនួន​៨១៤​គ្រាប់​។​
លោក ជា ដា បាន​បន្តថា បន្ទាប់ពី​បាន សាកសួរ​ចម្លើយ​និង​កសាង​សំណុំរឿង​រួច​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ទី​បញ្ជាការ​អាវុធ​ហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​
ជាមួយនិង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​របស់​កំលាំង​អាវុធហត្ថ​ឬ​របស់​ប៉ូលិស​ប្រជាពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​តែង​ស្វាគមន៍​និង​គាំទ្រ​តែ​ពួកគាត់​សូម​អំពាវនាវ​អោយមាន​ការដាក់ទោស​ជ​ន​ជួញដូរ​ថ្នាំញៀន​អោយ​តឹងរឹង​បំផុត​និង​រក​អោយ​ឃើញ​បក្ខពួក​នៅ​ពីក្រោយ​និង ជៀសវាង​ការចាប់​លែងៗ ធ្វើអោយ ជនល្មើស​បានចិត្ត​និង​លែង​ខ្លាច​ច្បាប់​៕​
2014-12-04_101037

មតិយោបល់