ជាច្រើនទសវត្សរ៍កន្លងមក កម្លាំង ទាហានជើងទឹកអឺរ៉ុបបង្ហាញវត្ដមាននៅ គ្រប់ទិសទីជុំវិញពិភពលោកដើម្បីឃួង យកធនធានធម្មជាតិ ជួញដូរ និងបង្កើត បណ្ដាញគ្រប់គ្រងពិភពលោកទាំងមូល។ ប៉ុន្ដែរូបភាពទាំងនោះ ពេលនេះត្រូវបាន ផ្លាស់ប្ដូរទាំងស្រុងដោយសារតែការ លើកឡើងនៃប្រទេសចិន និងរុស្ស៊ី ។
នៅរដូវរងាឆ្នាំ២០១៥ គេនឹងអាច មើលឃើញកម្លាំងទាហានជើងទឹកចិន នៅតំបន់សមុទ្រមេឌីទែររ៉ាណេជាលើក ដំបូងចូលរួមធ្វើសកម្មភាពធ្វើសមយុទ្ធ ជាមួយរុស្ស៊ី ។ គម្រោងធ្វើសមយុទ្ធនោះ ត្រូវបានប្រកាសកាលពីសបា្ដហ៍មុននៅ ទីក្រុងប៉េកាំងក្រោយកិច្ចប្រជុំរវាងមន្ដ្រី យោធាប្រទេសទាំងពីរ ។
ជាការពិតណាស់ ចិនប្រាកដជាពេញ ចិត្ដយ៉ាងខ្លាំងនៅពេលដែលនាវាចម្បាំង របស់កម្លាំងទាហានជើងទឹកចិនបង្ហាញ វត្ដមាននៅតំបន់សមុទ្រដែលគេចាត់ ទុកថាជាបេះដូងនៃសម្ពន្ធមិត្ដអឺរ៉ុប ។ ប៉ុន្ដែការធ្វើសមយុទ្ធនោះមិនមែនជា តំណាងប៉ុណ្ណោះទេ វាបានបង្ហាញយ៉ាង ច្បាស់ពីដំណើរឆ្ពោះទៅមុខដ៏សំខាន់ របស់ចិន និងរុស្ស៊ីដែលចាប់ដៃគ្នារៀប ចំសន្ដិសុខសណ្ដាប់ធ្នាប់ពិភពលោក ឡើងវិញនៅពេលដ៏ខ្លីខាងមុខ ។
រដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុង មូស្គូតែងតែប្រឆាំងរាល់សកម្មភាព យោធារបស់លោកខាងលិច នៅជិត ព្រំដែនរបស់ខ្លួន ។ ចិនបានប្រតិកម្ម យ៉ាងខ្លាំងពេលមានយន្ដហោះយាម ល្បាតរបស់កម្លាំងទាហានជើងទឹកអាមេ រិកហោះហើរជិតព្រំដែនសមុទ្ររបស់ ខ្លួន ។ រុស្ស៊ីក៏កំពុងរារាំងគម្រោងឆ្ពោះ ទៅទិសខាងកើតរបស់អង្គការណាតូ ដើម្បីដាក់បញ្ចូលសមាជិកថ្មីដែលជា ប្រទេសអតីតសហភាពសូវៀតក្នុងគោល ដៅឡោមព័ទ្ធប្រទេសរុស្ស៊ីមិនឱ្យងើប ។
ដូច្នេះការធ្វើសមយុទ្ធរួមនៅពេល ខាងមុខនៅសមុទ្រមេឌីទែររ៉ាណេជាសារ ដ៏មានសារសំខាន់ និងច្បាស់លាស់ដល់ ប្រទេសលោកខាងលិច ។ ប្រសិនបើ ណាតូនៅតែបន្ដយាមល្បាតជិតព្រំដែន ចិន និងរុស្ស៊ី ប្រទេសទាំងពីរក៏អាចចូល ទៅកៀកព្រំដែនណាតូ និងអាមេរិកផង ដែរ ។
ខាងក្រោយនៃគម្រោងធ្វើសមយុទ្ធ រួមជាយុទ្ធសាស្ដ្រស៊ីជម្រៅរបស់ចិន និង រុស្ស៊ីក្នុងគោលដៅរៀបចំសណ្ដាប់ធ្នាប់ សន្ដិសុខពិភពលោកឡើងវិញពឹងផ្អែក ទៅលើឥទ្ធិពលប្រទេសទាំងពីរ ។ ទាំងចិន និងរុស្ស៊ីបានយល់ឃើញថា ប្រទេសទាំង ពីរមានសិទ្ធិច្រានចោល ឬទទួលយកនូវ អ្វីដែលកំពុងតែកើតមាននៅក្នុងប្រទេស ជិតខាង ។
នៅក្នុងវិធីសាស្ដ្រចូលទៅកៀកគ្រប់ គ្រង រុស្ស៊ីបានចាត់ទុកអ៊ុយក្រែនថាជា ប្រទេសស្ថិតក្រោមអាណានិគមន៍របស់ ទីក្រុងមូស្គូជាច្រើនទសវត្សរ៍កន្លងមក ហើយពេលនេះ បើចូលជាសមាជិក សហគមន៍អឺរ៉ុបគឺជារឿងមិនអាចទទួល យកបានឡើយ ។ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ក៏ជំរុញទស្សនៈ បង្កើតសម្ពន្ធមិត្ដអាស៊ីអឺរ៉ុបដើម្បីស្ដារ កិត្ដិយសរបស់រុស្ស៊ីនៅតំបន់ដែលរុស្ស៊ី មានឥទ្ធិពលទៅលើជាយូរណាស់មក ហើយ ។
កន្លងមកថ្មីៗ ចិនក៏បានស្វែងរកវិធី សាស្ដ្របង្កើតឥទ្ធិពលរបស់ខ្លួននៅទ្វីប អាស៊ី ពឹងផ្អែកទៅលើកំណើនសេដ្ឋកិច្ច យ៉ាងខ្ពស់របស់ខ្លួន ។ ប៉ុន្ដែចិន បែរជា អនុវត្ដគោលនយោបាយគំរាមកំហែង ដល់សន្ដិសុខប្រទេសជិតខាង ។ បច្ចុប្បន្ន ចិនកំពុងជ្រៀតជ្រែកចូលក្នុងវិវាទដែន អធិបតេយ្យជាមួយប្រទេសជាច្រើន ដែលមានព្រំដែនគោក និងដែនសមុទ្រ ជាប់គ្នា ក្នុងនោះមានទាំងប្រទេសឥណ្ឌា និងជប៉ុន និងបណ្ដាប្រទេសតំបន់អាស៊ី ភាគអាគ្នេយ៍ ។ កាលពីឆ្នាំ២០១៣ ចិន ក៏បានប្រកាសបង្កើតតំបន់ការពារដែន អាកាសនៅតំបន់សមុទ្រចិនភាគខាង កើតក្នុងគោលដៅគ្រប់គ្រងទៅលើប្រជុំ កោះដែលមានវិវាទ ។
ទស្សនៈមួយចំនួនរបស់លោកខាង លិចបានលើកឡើងថា ដើម្បីសន្ដិភាព គួរតែទទួលស្គាល់ឥទ្ធិពលរបស់រុស្ស៊ី និង ចិននៅក្នុងតំបន់ ។ ឆ្លើយតបទៅនឹងបទ សម្ភាសន៍មួយ អតីតរដ្ឋមន្ដ្រីការបរទេស អាមេរិក លោក Henry Kissiger បាន និយាយដោយចំៗថា មានមូលហេតុជា ច្រើនដែលធ្វើឱ្យអ៊ុយក្រែនមិនអាច សម្រេចអនាគតរបស់ខ្លួនបានឡើយ ដោយប្រទេសនេះស្ថិតក្រោមឥទ្ធិពល របស់រុស្ស៊ី ។ ដូច្នេះដើម្បីសន្ដិភាព លោកខាងលិចក៏ត្រូវទទួលស្គាល់នូវ ឥទ្ធិពលទាំងនោះផងដែរ ។
រដ្ឋាភិបាលរបស់ប្រធានាធិបតី អាមេរិកលោកបារ៉ាក់ អូបាម៉ា ពិតជា មិនទទួលស្គាល់នូវការចូលមកកៀកទាំង នោះរបស់រុស្ស៊ី និងចិន ។ អនុប្រធាន ក្រុមប្រឹក្សាសន្ដិសុខជាតិអាមេរិក ក៏បាន ប្រឆាំងទៅនឹងទស្សនៈជាប្រទេសមហា អំណាចនៅក្នុងតំបន់ ។
ជាមួយនឹងសក្ដានុពលទាំងសេដ្ឋកិច្ច និងយោធានាពេលបច្ចុប្បន្ន អាមេរិក អាចនឹងបង្កើនឥទ្ធិពលនៅគ្រប់ទិសទីជុំ វិញពិភពលោក ។ ចំពោះរដ្ឋាភិបាលទី ក្រុងវ៉ាស៊ីនតោននាពេលបច្ចុប្បន្ន មិន បានប្រើប្រាស់ទស្សនៈជាប្រទេសមហា អំណាចក្នុងតំបន់ទៀតឡើយ គឺជាមហា អំណាចពិភពលោកទាំងមូល។ អាមេរិក បានដាក់កម្លាំងទាហានជើងទឹកជាច្រើន នៅជប៉ុន កូរ៉េខាងត្បូង ទីតាំងទ័ពអាកាស នៅបារ៉ែន កាតារ ចំណែកណាតូក៏បាន បង្កើតទីតាំងយោធានៅគ្រប់ទិសទីជុំវិញ ពិភពលោក ពិសេសគឺប្រទេសដែលជា សមាជិក ។
ជាការពិត ចិន និងរុស្ស៊ីពិតជាព្រួយ បារម្ភយ៉ាងខ្លាំងដែលប្រទេសទាំងពីរអាច ប្រឈមនឹងការនៅឯកោនៅក្នុងយុទ្ធ សាស្ដ្ររារាំងអាមេរិក ។ អាមេរិកមាន សម្ពន្ធមិត្ដនៅគ្រប់ទិសទី ជុំវិញពិភព លោក ហើយបើអាមេរិកាត់ផ្ដាច់ទំនាក់ ទំនងជាមួយប្រទេសទាំងពីរនោះ ប្រទេស ដទៃទៀតក៏ត្រូវដើរតាមអាមេរិកកាត់ ផ្ដាច់ទំនាក់ទំនងដូចគ្នា ។ ទាំងនោះហើយ ចិន និងរុស្ស៊ីប្រាកដជានៅឯកោ ។
ការដែលចិន និងរុស្ស៊ីចង់អនុវត្ដន៍ នូវយុទ្ធសាស្ដ្ររៀបចំពិភពលោកឡើង វិញ មិនមែនជារឿងងាយស្រួលនោះទេ ដោយបច្ចុប្បន្ន យុទ្ធសាស្ដ្រនៅលើពិភព លោកស្ថិតក្រោមការរៀបចំរបស់ អាមេរិក និងសម្ពន្ធមិត្ដ ។ បើចិន និង រុស្ស៊ីចង់ធ្វើរឿងនោះបានជោគជ័យ លុះ ត្រាណាតែយកឈ្នះអាមេរិកជាមុនសិន។ ការដែលយកឈ្នះអាមេរិក ក្លាយជា ប្រទេសមហាអំណាចទីមួយលើពិភព លោក មិនមែនជារឿងដែលអាចកើត ឡើងពីរ បីឆ្នាំខាងមុខនោះឡើយ គឺចិន និងរុស្ស៊ីចាំបាច់ត្រូវប្រើរយៈពេលពី២០ ឆ្នាំឡើង ហើយមិនប្រាកដថា យកឈ្នះ អាមេរិកទាំងស្រុងនោះឡើយ៕
មតិយោបល់