ព័ត៌មានជាតិ

Alan Pardew នឹង​ធ្វើឲ្យ​តោខៀវ​ស្គាល់​ពាក្យ​ថា ចាញ់​

​អ្នក​ចាត់ការ​ទូទៅ​ក្លិប Newcastle លោក Alan Pardew បាន​អះអាង​ថា តោ​ខៀវ​នឹង​ស្គាល់​ពាក្យ​ថា​ចាញ់ នៅ​រដូវ​កាល​នេះ នឹង​លោក​សង្ឈឹមថា ក្រុម​របស់​លោក​នឹង​ផ្តល់​មេរៀន​ចាញ់​នេះ ឲ្យ​តោខៀវ​ខាត់​បង់ ជា​លើកដំបូង​របស់​ពួកគេ ។​

​បច្ចុប្បន្ន​តោ​ខៀវ មាន ៣៦ ពិន្ទុ ស្ថិត​នៅ​កំពូល​តារាង ខណៈ​ម្ចាស់​ពានរង្វាន់​ចាស់ មេឃ​ខៀវ ស្ថិតនៅ​លំដាប់​ទី ២ ដោយ​ចាញ់ ប្រាំមួយ ពិន្ទុ ។ តោ​ខៀវ ឈ្នះ ១១ ប្រកួត ស្មើ ៣ ក្នុងចំណោម ១៤ ប្រកួត​កន្លងមកនេះ​។​

​អ្នក​ចា​តា់ករ​ទូទៅ​ក្លិប​សារិការ​ព្រៃ Newcastle បាន​ប្រាប់​ដល់​សារព័ត៌មាន Skysport ថា “​យើង​កំពុង​សំឡឹងមើល ការប្រកួត​ជាមួយនឹង​តោ​ខៀវ ហើយ​ការប្រកួត​នេះ ជា​ការប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ​យើង បើសិនជា​យើង​អាច​ធ្វើ​វា​បាន ដោយ​ផ្តល់​មេរៀន​ចាញ់​ដល់​តោ​ខៀវ​នោះ ” ៕​
Alan Pardew

មតិយោបល់