ព័ត៌មានជាតិ

អ្នក​ប្រើ Instagram ផ្ទុះ​ឡើង​ដល់ ៣០០​លាន​នាក់ ច្រើនជាង Twitter

​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៣ បណ្ដាញ Instagram មាន​អ្នកប្រើប្រាស់​ត្រឹមតែ ១៥០​លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​នេះ​ស្រាប់តែ​កើនឡើង​ដល់ ៣០០​លាន​នាក់ មានន័យ​ថា ក្នុង​រយៈពេល ១​ឆ្នាំ កើនឡើង​ពាក់កណ្ដាល​។​
​លោក Kevin Systrom នាយក​ប្រតិបត្តិ Instagram បាន​ថ្លែង​ឲ្យដឹង​តាម​រយៈ​កិច្ចសម្ភាសន៍​ជាមួយ​កាសែត WSJ ថា នៅពេលនេះ ចំនួន​អ្នក​ប្រើប្រាស់​បាន​កើនឡើង​ដល់ ៣០០​លាន​នាក់​។​
​តួលេខ​នេះ​គឺ​ច្រើន​ជាង​តួលេខ​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម Twitter ទៀត ព្រោះ​ថា​កាលពី​ខែ​កញ្ញា ឆ្នាំ ២០១៤ Twitter បានប្រកាសថា មាន​ត្រឹមតែ ២៨៤​លាន​នាក់​ប៉ុណ្ណោះ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Facebook បាន​ទិញ​យក Instagram ក្នុងតម្លៃ ១​ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ ២០១២៕​
instagram-300m1

មតិយោបល់