យន្តហោះយោធាមួយគ្រឿងរបស់ប្រទេសស្រីលង្កាបានធ្លាក់នៅក្បែររដ្ឋធានី Colombo នៅព្រឹកថ្ងៃសុក្រទី១២ខែធ្នូនេះ ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia នៅព្រឹកថ្ងៃទី១២ខែធ្នូ ឆ្នាំ ២០១៤។
យោងតាមសំដីរបស់ប្រជាពលរដ្ឋ និងប៉ូលិសបានឲ្យដឹងថា យន្តហោះបានធ្លាក់ចុះនៅក្នុងតំបន់ Athurugiriya ក្បែរដ្ឋធានី Colombo ហើយបើតាមការឃើញជាក់ស្ដែងការធ្លាក់នេះអាចបណ្ដាលមកពីបញ្ហាអាកាសធាតុ។ ប៉ូលិសបាននិយាយថា មានមនុស្សពីរនាក់បានស្លាប់នៅក្បែរកន្លែងកើតហេតុ ប៉ុន្តែពុំឃើញមានអ្នករបួស ហើយពួកគេជឿថា នៅលើយន្តហោះនោះយ៉ាងហោចណាស់ក៏មានមនុស្ស ៤ឬ៥នាក់ផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់