ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សុខ​សោភា សំលេង​បាន តែ​មុខ​អាក្រក់ គណៈកម្មការ​បដិសេធ​

​ភ្នំពេញ​៖ មុន​ឈាន​ជើង​ចូល​សិល្បៈ មាស សុខ​សោភា បាន​ឡើង​ឆាក​ប្រឡង​ត្រឹមត្រូវ​ដើម្បី​បញ្ចេញ​សមត្ថភាព​របស់​នាង តែ​នៅ​ទីបំផុត ត្រូវបាន​គណៈកម្មការ​ដាក់ពិន្ទុ បដិសេធ មិន​យក​រូប​នាង ដោយសារតែ​នាង​នៅពេលនោះ មាន​មុខ​មិន​ស្អាត តែ​សំលេង​បាន ។​

​ប្រភព​ព័ត៌មាន​ច្បាស់ការ​មួយ ក្នុង​ចង្កោម​សិល្បៈ​ដូចគ្នា បានឲ្យដឹងថា មាស សុខ​សោភា ពេល​បោះ​ជើង​ឈាន​ចូល​វិស័យ សិល្បៈ​នាង​បាន​ប្រឡង​ត្រឹមត្រូវ តែ​អកុសល ត្រូវបាន​គណៈកម្មការ​ដាក់ពិន្ទុ មិន​យក​រូប​នាង បើទោះបីជា នាង​មាន​សំលេង​ពិរោះ​យ៉ាងណាក៏ដោយ ដែល​ធ្វើឲ្យ សោភា អាក់អន់ស្រពន់ចិត្ត​យ៉ាងខ្លាំង ព្រោះតែ​ពួកគេ យក​សម្រស់​ជាធំ ខណៈ​ប្រកាស​ដំបូង​ថា​មិន​គិត​សម្រស់​ឡើយ តែ​ចុងក្រោយ មិន​គោរព​ល​ក្ខណ្ឌ ដែល​ផ្តល់ឲ្យ ។ ប្រភព​ដដែល​បាន​បន្តថា ដោយសារ​តែ​មាស សុខ​រតនៈ ជា​បងប្រុស អាណិត​ប្អូន​ពេក​ក៏ នាំ​យក​នាង ទៅ​ច្រៀង​ក្នុង​ផលិត​ក្នុងស្រុក​មួយ ដោយសារ​តែ​សំលេង​នាង​បាន ខាង​ផលិតកម្ម​ក៏​យល់ព្រម រហូត​មាន​ឈ្មោះ​ល្បីល្បាញ​ដល់​សព្វថ្ងៃ ។ ក្នុង​វិស័យ​សិល្បៈ គេ​យក​សំលេង​ជាធំ ព្រោះថា សំលេង​ល្អ​ពិបាករ​កណា​ស់ រឿង​សម្រស់ កែខៃ​តាម​ក្រោយ​ទៅ វា​ជា​ការ​ស្រេច ហើយ ហេតុអ្វី​គណៈកម្មការ​ដាក់ពិន្ទុ​ខាងលើ ល្មើស​នឹង​លក្ខណ្ឌ​ចឹង ដូច​ឃើញស្រាប់​ហើយ ពេលនេះ សោភា ស្អាត​ណា​ស់មាន​ប្រុស​ជា​ច្រើន តាម​សុំ​ស្នេហ៍ តែ​មិនបាន​សម្រេច ព្រោះ​ពេល​នេះ​នាង​មានប្តី​រួចរាល់​ហើយ ។ ប្រភព​ខាងលើ​បន្ថែម ។​

​សូមបញ្ជាក់​ថា មាស សុខ​សោភា នៅពេលនេះ គឺជា​តារាចម្រៀង​ស្រី​ជួរមុខ ហើយ​កាលពី​ថ្ងៃ​ទី ១០ ខែ ធ្នូ​នេះ បានចេញ MV បទ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា Pushing You Away ទទួលបាន​ការគាំទ្រ​យ៉ាង​ច្រើនសន្ធឹក​ផងដែរ​៕
​ទស្សនា​បទ​ចម្រៀង Pushing You Away ដូចខាងក្រោម​នេះ​៖

Meas Soksophea (2)

មតិយោបល់