ព័ត៌មានជាតិ

សេត​វិមាន និយាយថា FBI នឹង​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​លើ​ការ​វា​ប្រហារ Sony ឆាប់ៗ​នេះ​

Reuters៖ ក្រុមប្រឹក្សាសន្ដិសុខ​សេត​វិមាន​អាមេរិក​បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា FBI បាន​ចេញមុខ​ក្នុងការ​ស៊ើបអង្កេត​ទៅលើ​ការវាយប្រហារ​របស់ Hacker មក​លើ​ក្រុមហ៊ុន Sony ហើយ​រដ្ឋាភិបាល​អាមេរិក​នឹង​បង្ហាញ​របាយការណ៍​នៃ​ការស៊ើបអង្កេត​នៅក្នុង​ពេល​ឆាប់ៗ​។​
​តំណាង​សេត​វិមាន បានបញ្ជាក់​ថា លទ្ធផល​នៃ​ការ​ស៊ើប នឹង​ត្រូវ​បង្ហាញ​នៅក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះថា លទ្ធផល​នៃ​ការស៊ើបអង្កេត​បាន​រក​ឃើញថា ក្រុម Hacker មាន​ប្រភព​មក​ពី​កូរ៉េខាងជើង ហើយ​អាច​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការវាយប្រហារ​ផងដែរ​៕​
hacking-sony

មតិយោបល់