Apple អាចប្រឈមមុខនឹងបញ្ហាថ្មីមួយទៀតនៅក្នុងប្រទេសចិន ពាក់ព័ន្ធនឹងរោងចក្រផ្គត់ផ្គង់ ដែលប្រើបុគ្គលិក និងកម្មករលើសម៉ោងកំណត់ និងបានល្មើសលើច្បាប់ការងារនៅក្នុងប្រទេសចិន។
សារព័ត៌មាន BBC បានចេញផ្សាយថា កម្មករបម្រើការងារនៅក្នុងរោងចក្រ Pegatron ដែលជាអ្នកផ្គត់ផ្គង់ Apple បានធ្វើការលើសពី ៦០ម៉ោងក្នុងមួយសប្ដាហ៍ ដែលច្បាប់កំណត់មិនឲ្យមានលើសពី ៦០ម៉ោង។ នេះមិនមែនជាលើកដំបូងនោះទេ ពោលគឺចាប់តាំងពីឆ្នា ២០១០ មក Apple តែងតែជួបនូវបញ្ហានេះជារៀងរាល់ឆ្នាំ។
បន្ទាប់ពីសារព័ត៌មាន BBC ចេញផ្សាយរួចមក អ្នកនាំពាក្យ Apple បានឆ្លើយបដិសេធមិនយល់ស្របតាមការចោទប្រកាន់នោះទេ ហើយថែមទាំងបានបញ្ជាក់ថានោះគឺជាព័ត៌មានមិនពិត៕
ព័ត៌មានជាតិ
មតិយោបល់