YouTube កំពុងតែប្រឈមមុខនឹងពាក្យបណ្ដឹងថ្មី ពាក់ព័ន្ធនឹងការរំលោភលើកម្មសិទ្ធិបញ្ហារបស់បទចម្រៀងល្បីៗជាច្រើន ហើយត្រូវសងសំណងប្រមាណជា ៣ពាន់លានដុល្លារអាមេរិក។
Global Music Rights បានបញ្ជាក់ឲ្យដឹងថា មានបទចម្រៀងជាង ២០.០០០ សុទ្ធសឹងតែជាបទចម្រៀងល្បីៗ ដែលត្រូវបានគេចម្លងពេញ YouTube ដោយបទចម្រៀងទាំងនេះ សុទ្ធតែរំលោភលើកម្មសិទ្ធិបញ្ហា ហើយ YouTube មិនព្រមលុបចោល ដោយទុកឲ្យពួកអ្នក Upload ស្វែងរកលុយបានថែមទៀតផង។
Global Music Rights បានប្រាប់ CNNMoney ថា ក្រុមម្ចាស់កម្មសិទ្ធិបញ្ហាបានទាមទារសំណង ១៥០.០០០ដុល្លារអាមេរិក ក្នុងមួយបទចម្រៀង ដែលសរុបទាំងអស់ជិត ៣ពាន់លានដុល្លារអាមេរិក។
ពាក់ព័ន្ធនឹងបញ្ហានេះ YouTube មិនបានធ្វើអត្ថាធិប្បាយនោះទេ ប៉ុន្តែ Global Music Rights បានបញ្ជាក់ថា ពួកគេនឹងតវ៉ារហូតដល់ទីបញ្ចប់៕
ព័ត៌មានជាតិ
មតិយោបល់