ក្លិបតោខៀវ Chelsea បានផ្លាស់ប្តូរជំហានរបស់ខ្លួន កាន់តែជិត ដើម្បីចុះហត្ថលេខា នាំយកកីឡាករលំដាប់ពិភពលោក Lionel Messi ។ នេះបើយោងតាមសារព័ត៌មាន មេត្រូចុះផ្សាយ។
កីឡាករ Lionel Messi របស់ Barcelona បានក្លាយជាគោលដៅ របស់តោខៀវ ដ៏គួរឲ្យភ្ញាក់ផ្អើល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយមាន លោក Jose Mourinho មានឆន្ទះ ចំណាយ ២០០ លានផោន ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ សារព័ត៌មាន The Sun បានចុះផ្សាយ ក្លិប Barcelona បានអះអាងថា កីឡាករអាហ្សង់ទីនេះ គឺរីករាយជាមួយនឹងក្លិប ហើយនរណានិយាយថា Messi ឥឡូវចុះកុងត្រាជាមួយនឹងតោខៀវ។
បើសិនជាតោខៀវ ចង់បានមែននោះ ត្រូវចំណាយ ៥០០ លានផោន ដោយបូករួមទាំងថ្លៃផ្ទេរ សេវាកម្មផ្សេងៗ និងកុងត្រារហូតដល់ ២០២១ ៕
ព័ត៌មានជាតិ
មតិយោបល់