ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តា​រា​ម៉ូដែ​ល​វៀ​ត​ណា​ម ​V​o​ ​H​o​a​ng​ ​Y​e​n​ ​ស​ង្ស័យ​ប្រើ​ប្រា​ស់​​​ទឹ​ក​កក​ ​ឬ​ ​ថ្នាំ​ញៀ​ន​​

ថ្មីៗនេះដែរ រូបភាព​​បរវកញ្ញា ឆ្នាំ ២០០៨ របស់វៀតណាម នាង ​Vo Hoang Yen កំពុងតែល្បីល្បាញ​លើបណ្តាញសង្គម​ក្នុងប្រទេស​អាណានិគមន៍ មួយនេះ ​ដោយក្នុងរូបថតនោះ បែកផ្សែង​សំពោង ត្រូវបានគេសង្ស័យថា នាង”ជក់ទឹកកក ឬ ម៉ា” ។​
ក្នុងរូបភាព​ដែល​ត្រូវបាន​គេ​ចែកចាយ​ពេញបណ្តាញសង្គមនោះ នាង​អង្គុយ​បន្ទាប់ពីបុរសម្នាក់ ។ នៅមានរូបភាពមួយសន្លឹកទៀត​ចេញ​ ពីកន្លែងតែមួយ ដោយគេ​ឃើញនាង អង្គុយក្បែរតុ ដែលមាន​ស្រា ឡើងពេញលើតុ ។​
Vo Hoang Yen (2)
ជាមួយនឹងព័ត៌មានខាងលើ ​​តារាម៉ូដែលរូបនេះ បាន​ចេញមុខ​អះអាងថា “វា​ជាពាក្យចចាមអារាមដ៏គួរ​ឲ្យ អស់សំណើច បំផុត ​ដែល​និយាយអំពីនាង​ដូច្នោះ​” ។​
នាងបានបន្តថា បើសិនជា​អ្នកប្រើប្រាស់គ្រឿងញៀន តើ​ខ្ញុំអាច​បង្ហាញវត្តមានញឹកញាប់ ​តាមកម្មវិធីនានា រួម​ទាំងការដើរម៉ូត ផងដែរនោះ ។​
Vo Hoang Yen (1)
នេះជាលើកទី ២ ហើយ ដែល​​នាង ​Vo Hoang Yen ត្រូវបានគេសង្ស័យថា ប្រើប្រាស់ថ្នាំញៀន ដោយលើកទី ១ កើតឡើងនៅឆ្នាំ ២០១២ នៅពេលដែលរាងកាយរបស់នាង ចាប់ផ្តើមស្គមស្គាំង និង​​មានព័ត៌មានរិះគន់នាង​យ៉ាង​ចាស់ដៃ ។ តែទោះជាយ៉ាងណា ​ដោយមានមូលហេតុសំខាន់ពន្យល់ថា ​នាង​ជា​តារាម៉ូដែល អន្តរជាតិគួរតែមានរាងស្វែល និងស្គមស្គាង ដូច្នោះហើយ​ ទើប​ព័ត៌មាននោះ រសាយទៅវិញ​៕​

មតិយោបល់