ចិន៖ នាយករងនៃការិយាល័យប្រឆាំងការបោះពុម្ពផ្សាយរូបអាសអាភាសខុសច្បាប់ជាតិ លោក Zhou Huilin បានថ្លែងឲ្យដឹងថា នៅឆ្នាំ ២០១៤ កន្លងទៅ រដ្ឋាភិបាលបានលុចចោលរូបភាព និងវីដេអូអាសអាភាសចេញពីអ៊ីនធើណែតជាង ៣លានរឿង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ។
លោក Zhou Huilin បានបញ្ជាក់ឲ្យដឹងថា មានគេហទំព័រជាង ១ម៉ឺនត្រូវបានបិទ ហើយមានមនុស្សជាច្រើនត្រូវបានចាប់ខ្លួន ពីបទផ្សព្វផ្សាយរឿងអាកាសអាភាសខុសច្បាប់ ហើយតួលេខនេះគ្រាន់តែជាការអនុវត្តបានមួយផ្នែកតូចប៉ុណ្ណោះ សម្រាប់ឆ្នាំនេះនឹងធ្វើឲ្យខ្លាំងជាឆ្នាំមុនទៀត។
គួរបញ្ជាក់ផងដែរថា ចិនជាប្រទេសមួយដែលរឹតបន្ដឹងទៅលើការផ្សព្វផ្សាយរឿងអាកាសអាភាសខុសច្បាប់ ជាពិសេសរឿងពុករលួយ ដែលកាលពីឆ្នាំ ២០១៤ មានមន្ត្រីធំជាងច្រើនត្រូវបានចាប់ខ្លួន និងដាក់ទោសពាក់ព័ន្ធនឹងរឿងពុករលួយ៕
ព័ត៌មានជាតិ
មតិយោបល់