តូក្យូ៖ ក្រុមហ៊ុន Sony នៅថ្ងៃសុក្រទី២៣ ខែមករា ឆ្នាំ ២០១៥ នេះ បានស្នើទៅកាន់និយ័តករជប៉ុន ដើម្បីសុំសិទ្ធពន្យារពេល បង្ហាញរបាយការណ៍ប្រាក់ចំណូលនៅខែក្រោយ បន្ទាប់បីមានការវាយប្រហាររបស់ Hacker តាមប្រព័ន្ធអនឡាញពាក់ព័ន្ធរឿង “The Interview”។
Sony Pictures Entertainment ដែលជាបុត្រសម្ព័ន្ធរបស់ Sony បានឲ្យដឹងថា ខ្លួនពិបាកក្នុងការរៀបចំឯកសារហិរញ្ញវត្ថុ ព្រោះតែមានការវាយប្រហារចូលប្រព័ន្ធកុំព្យូទ័រ ដូច្នេះសូមធ្វើការពន្យារពេល។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធកុំព្យូទ័រក្រុមហ៊ុន Sony Pictures Entertainment ត្រូវបានវាយប្រហារដោយក្រុមហ៊ុន Hacker និងបានគម្រាបមិនឲ្យចាក់ផ្សាយរឿង “The Interview” ដែលនិយាយពីមេដឹកនាំវ័យក្មេងកូរ៉េខាងជើង លោក គឹម ជុនអ៊ុន៕
មតិយោបល់