ព័ត៌មានជាតិ

Cristiano Ronaldo ទទួលបានកាត​ក្រហម ៩ ដង​ក្នុងអាជីព​

កីឡាករអាយុ ២៩ ឆ្នាំ Cristiano Ronaldo ដែលទើបតែ​ជាប់ឈ្មោះជាកីឡាករល្អបំផុតរបស់ពិភពលោក ដោយ​ទទួលបានពានរង្វាន់ FIFA Ballon d’Or ខែនេះ បាន​ប៉ះទង្គិច ជាមួយនឹងកីឡាករ ក្លិប Cordoba ​មុន​យកឈ្នះក្រុម នេះក្នុងលទ្ធផល ២ ទល់នឹង ១ កាលពីយប់ថ្ងៃសៅរ៍​។​
ការប្រកួតនៅសល់ ១០ នាទីជាង​ ដោយនាទី ៨២ កីឡាករ Cristiano Ronaldo បាន​យកដៃទង្គិច​នឹង​ កីឡាករ Edimar របស់ប្រេស៊ីល ដេកដួលក្រាបនឹងដី ។​ ជាមួយនឹងទង្វើនេះ កីឡាកព័រទុហ្គាល ទទួលបាន កាតក្រហម ដោយបណ្តេញចេញតែម្តង ។
នេះ​មិនមែនជាលើកទី ១នោះទេ ដែល Ronaldo ទទួលបានកាតក្រហម ដោយសរុបមុនក្រោយគឺ ៩ កាតក្រហមក្នុងអាជីព​ ហើយក៏ត្រូវបានអ្នកគាំទ្រ​ចំអក​ឲ្យ​នៅផ្លូវរោងក្រោមដី ក្នុងពហុកីឡដ្ឋាន ។​
ក្រោយពីហេតុការរណ៍នេះ Ronaldo បាន​ចេញសារសុំទោស ចំពោះ Edimar ថា ខ្ញុំពិតជាសូមទោសដល់អ្នកទាំងអស់គ្នា ជាពិសេស Edimar តែម្តង សម្រាប់សកម្មភាព ដ៏មានៈ​របស់ខ្លួន ៕​
ទស្សនា​ឃ្លិបវីដេអូ ដូចខាងក្រោមនេះ៖

_80502028_reut

មតិយោបល់