ព័ត៌មានជាតិ

Manchester United និង​ក្លិបតោខៀវ Chelsea កំពុងប្រជែងគ្នាចុះហត្ថលេខា Paul Pogba

ក្លិបបិសាចក្រហម Manchester United និង​ក្លិបតោខៀវ Chelsea កំពុងតែជម្រុញ ​​និងប្រជែង​គ្នា ដើម្បីនាំយក កីឡាករ Paul Pogba បន្ទាប់ពីគ្រូបង្វឹក ​ក្លិប Juventus លោក Massimiliano Allegri មិនអា​ចបដិសេធ ​នូវចំនួនទឹកប្រាក់ដែលបានដាក់ស្មើសុំ រហូតដល់ទៅ ៧៥ លានផោន ប្រហែល ១១៣ លានដុល្លារ ។​
Frenchman
អតីត​អ្នកលេង​ជាយុវជនបិសាចក្រហម កំពុងទាក់ទាញយ៉ាងខ្លាំង ​ក្នុងអំឡុងពេលប្រកួត​ជាមួយនឹង​ក្លិប Chievo កាលពីថ្ងៃអាទិត្យ ។ កីឡាករអាយុ ២១ ឆ្នាំរូបនេះ បានជាប់ឈ្មោះជាកីឡាករលេងល្អបំផុត និងវ័យក្មេង នៅលើពិភពលោក​ ។
លោក Allegri បានគិតថា បើទោះបីជាយើ​ង​ខំក្រាញននៀលទុក កីឡាករបារាំងរូបនេះ តែមានក្លិប ធំៗពីរ ក្នុងនោះមានតោខៀវ និង បិសាចក្រហម ដែលអាច​ធ្វើឲ្យ Pogba នឹងចាកចេញពី​ទីក្រុង តូរីន ៕​

មតិយោបល់