នៅប្រមាណជាម៉ោងជាង ១រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៥ នេះ បណ្ដាញទំនាក់ទំនងសង្គម Facebook និង Instagram ត្រូវបានគាំងអស់រយៈពេលជាង ៤០នាទី។
នៅពេលនេះ ក្រុម Hacker ឈ្មោះ “Lizard Squad ” បានចេញមុខអះអាងថាខ្លួនជាអ្នកធ្វើឲ្យ Facebook និង Instagram គាំង ដោយការអះអាងនេះត្រូវបានធ្វើឡើងតាមរយៈបណ្ដាញ Twitter។
Lizard Squad ជាក្រុម Hacker ល្បីមួយ ដែលមានជំនាញខាង DDoS ដោយកាលពីថ្ងៃបុណ្យណូអែល ក្រុមនេះ បានវាយប្រហារប្រព័ន្ធកុំព្យូទ័រ Xbox ក្រុមហ៊ុន Microsoft និង PlayStation របស់ក្រុមហ៊ុន Sony ហើយកាលពីខែធ្នូ កន្លងទៅក្រុមនេះ ក៏បានបញ្ជាក់ថា ខ្លួនជាអ្នកធ្វើឲ្យអ៊ីនធើណែតនៅក្នុងប្រទេសកូរ៉េខាងជើងដាច់ជាច្រើនម៉ោង ហើយកាលពីថ្មីៗនេះ បានវាយប្រហារគេហទំព័រក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines៕
មតិយោបល់