ចាកាតា៖ កងទ័ពឥណ្ឌូនេស៊ី បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារទី ២៧ ខែមករា ឆ្នាំ ២០១៥ ថា ប្រតិបត្តិការស្វែងរកយន្តហោះ AirAsia Flight QZ8501 ត្រូវបានបញ្ឈប់ បន្ទាប់ពីការស្វែងរកបានប្រព្រឹត្តទៅអស់រយៈពេល ១ខែ។ នេះបើយោងតាមការចេញផ្សាយរបស់ CNN នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៥។
ក្រុមស្រាវជ្រាវ និងទីភ្នាក់ងារជួយសង្គ្រោះបាននិយាយា ពួកគេនឹងបន្ដស្វែងរកសាកសពដែលបានបាត់ខ្លួនទៀតនៅកន្លែងដែលបានប្រទះឃើញតួលយន្តហោះ ក្នុងសមុទ្រ Java Sea។ កងទ័ពឥណ្ឌូនេស៊ី បានសុំអភ័យទោសដល់ក្រុមគ្រួសារនៃជនរងគ្រោះផងដែរ ចំពោះការបញ្ឈប់ប្រតិបត្តិការនេះ ដោយកងទ័ពឥណ្ឌូនេស៊ី បានលើកឡើងនូវហេតុផលថា បញ្ហាអាកាសធាតុ និងបញ្ហាបច្ចេកទេសទើបធ្វើសម្រេចចិត្តបញ្ឈប់តែម្ដង។
គួរបញ្ជាក់ផងដែរថា យន្តហោះ AirAsia Flight QZ8501 បានធ្លាក់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៤ ដោយមានមនុស្ស ១៦២នាក់ ហើយគិតមកដល់ពេលនេះ មានសាកសពចំនួន ៧០ត្រូវបានស្រង់ចេញពីទឹក៕
មតិយោបល់