ព័ត៌មានជាតិ

Facebook ​អះអាងថា ​បញ្ហាគាំង​គឺ​ជា​កំហុស​បច្ចេកទេស

យោងតាមការអះអាងរបស់ Facebook បានឲ្យដឹងថា បញ្ហាគាំងអស់រយៈពេលប្រមាណជាង ៤០នាទី នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៥ ម្សិលមិញនេះ គឺដោយសារបញ្ហាបច្ចេកទេស ពោលគឺមិនមែនជាទង្វើរបស់ក្រុម Hacker ណាមួយឡើយ។ នេះបើយោង​តាមការចុះផ្សាយរបស់ BBC។
facebook-down-628

បន្ទាប់ពីមានការគាំងអស់រយៈពេលជាង ៤០នាទី ក្រុម Hacker ឈ្មោះ Lizard Squad បាន​ចេញមុខអះអាងនៅលើបណ្ដាញ ទំនាក់​ទំនង​សង្គម Twitter ថា ជាទង្វើរបស់ពួកគេ ប៉ុន្តែការអះអាងនេះត្រូវបានច្រានចោល​ដោយ​ស្រ្តី​អ្នក​នាំពាក្យរបស់ Facebook ព្រម​ទាំង​បានបញ្ជាក់ថា ដោយសារតែបញ្ហាបច្ចេកទេសទើបធ្វើឲ្យ​មានបញ្ហាគាំង។

បើទោះបីជាយ៉ាងនេះក្ដី គេនៅមានមន្ទិលសង្ស័យថា នៅតែជាទង្វើរបស់ក្រុមហ៊ុន Hacker ព្រោះថា បញ្ហាគាំង បានធ្វើឲ្យ Facebook​ ខាត​លុយរាប់លានដុល្លារអាមេរិក ដូច្នេះរាល់ការ​ផ្ដាស់ប្ដូរប្រព័ន្ធ ឬបច្ចេកទេសគឺត្រូវតែប្រុងប្រយ័ត្នបំផុត ហើយការអះអាងរបស់​អ្នកនាំពាក្យ​នេះ អាចគ្រាន់តែជាការដោះសា្រយមួយ ដើម្បីកុំឲ្យគេមើលឃើញពី​ចំណុចខ្សោយ៕

មតិយោបល់