យោងតាមព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៥ បានឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋឥស្លាមផ្ដាច់ខ្លួន ISIS បានប្រកាសតាមរយៈវីដេអូបង្ហោះលើប្រព័ន្ធអ៊ីនធើណែតថា ពួកគេបានដុតសម្លាប់ចំំណាប់ខ្មាំងជាអ្នកបើកបរយន្តហោះ ជនជាតិហ្ស៊កដានីទាំងរស់។
ប្រភពដដែលបានបញ្ជាក់ថា វីដេអូដែលបង្ហោះដោយក្រុមឧទ្ទាម ISIS នោះ មិនប្រាកដថា ជាចំណាប់ខ្មាំងជនជាតិហ្ស៊កដានី ឈ្មោះ Moaz al-Kasasbeh មែនឬយ៉ាងណានោះទេ ប៉ុន្តែក្រោយមក រដ្ឋាភិបាលហ្ស៊កដានី បានចេញមុខអះអាងថានោះគឺជាការពិត។
លោក Moaz al-Kasasbeh ជាចំណាប់ខ្មាំងមួយក្នុងចំណោមចំណាប់ខ្មាំងទាំង ៣នាក់ ដែល ISIS គំរាមសម្លាប់ និងដោះដូរចំណាប់ខ្មាំង ដោយមុននេះ ចំណាប់ខ្មាំងពីរនាក់ផ្សេងទៀត ជាជនជាតិជប៉ុន ត្រូវបាន ISIS សម្លាប់ចោល៕
មតិយោបល់