បើទោះបីជាលោក Bill Gates បានក្លាយជាកំពូលមហាសេដ្ឋី និងជាកំពូលមនុស្សធម៌ក្ដី ប៉ុន្តែគេនៅចាំបានថា លោកក៏ធ្លាប់ជាមនុស្សម្នាក់ដែលមិនគោរពច្បាប់ចរាចណ៍ និងត្រូវបានចាប់ខ្លួនផងដែរ។
កាលពីឆ្នាំ ១៩៧៧ លោកមហាសេដ្ឋីលុយវាល់លានម្នាក់នេះ ត្រូវបានប៉ូលិសចរាចរណ៍ក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក ចាប់ខ្លួន ព្រោះតែលោកបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងមិនបានប័ណ្ណបើកបរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Bill Gates បានលុយខ្ទង ៨០ពាន់លានដុល្លារអាមេរិក ហើយលោក និងភរិយា មិនបានចំណាយពេលជាមួយ Microsoft ដូចមុននោះទេ ព្រោះតែរវល់នឹងការងារមនុស្សធម៌ពាក់ព័ន្ធវិស័យសុខាភិបាល៕
ព័ត៌មានជាតិ
មតិយោបល់