ភ្នំពេញៈ មន្ត្រីប៉ូលិសកាន់ស្តង់ដារខណ្ឌជ្រោយចង្វារម្នាក់ បានដួលសន្លប់ ខណៈពេលដើរត្រួតពិនិត្យមន្ត្រីប៉ូលិសឈរតាមគោលដៅ ដើម្បីការពារក្បួនជូនសម្តេចតេជោ ហ៊ុន សែន ចូលប្រជុំក្នុងសណ្ឋាគារសុខា។
ហេតុការណ៍នេះបានកើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច នៅតាមបណ្តោយផ្លូវទឹកទន្លេសាប នៅចំមុខយុទ្ធការ ក្រុមទី៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ មន្ត្រីរូបនោះ មានឈ្មោះ ឃួន ឈាន ភេទប្រុស អាយុ ៥២ឆ្នាំ អត្តលេខ ១៧៥៩២មុខរបរ មន្ត្រីកាន់ស្តង់ដារ ឋានៈជា វរៈសេនីយ៍ទោ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។
បើតាមប្រភពព័ត៌មានពីមន្ត្រីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មន្ត្រីរូបនោះ កំពុងជិះត្រួតពិនិត្យមើលកម្លាំងសមត្ថកិច្ចដែលឈរជើងការពារជូនថ្នាក់ដឹកនាំ ស្រាប់តែពេលជិះមកដល់ចំណុចមុខយុទ្ធការ បានដួលចុះពីលើម៉ូតូ ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចដែលឈរជើងនៅក្បែរទីនោះ ក៏បានជួយសង្គ្រោះយកទៅមន្ទីរពេទ្យសម្រាកព្យាបាល ដុសសិទ្ធិ ដែលនៅក្បែរនោះ។
បច្ចុប្បន្នមន្ត្រីប៉ូលិសរូបនោះ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ ៕
មតិយោបល់