ប្រេង ឡើងថ្លៃលើ៦០ដុល្លារក្នុងមួយបារ៉ែល នៅក្នុងថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ជាលើកដំបូងនៅក្នុងឆ្នាំនេះ នាំយកការឡើងថ្លៃរបស់ខ្លួននៅសប្ដាហ៍នេះដល់ជិត៤ភាគរយ គាំទ្រដោយសញ្ញាទាំងឡាយដែលកាត់បន្ថយការចំណាយឧស្សាហកម្មកាន់តែ ខ្លាំងនោះ អាចទប់ការផ្គត់ផ្គង់ ប្រេងដែលមានការគាំទ្រនេះ និងកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាល្លឺម៉ង់ (GDP) ធ្វើបានល្អប្រសើរជាងក្ដីសង្ឃឹម ដូចផែនការដែលបានធ្វើសម្រាប់កិច្ចប្រជុំរវាងមន្ដ្រីក្រិក នឹងឥណទាយក។ ទិន្នន័យ GDP តំបន់ចាយប្រាក់អឺរ៉ូ នឹងបង្ហាញនៅចុងថ្ងៃសុក្រ។ តម្លៃប្រេងឆៅ Brent បានធ្លាក់ពី១១៥ដុល្លារនៅក្នុងខែមិថុនា ទៅដល់៤៥.១៩ដុល្លារ ក្នុងកម្រិតទាបបំផុតក្នុងរយៈពេលស្ទើរជិត៦ឆ្នាំនៅក្នុងខែមករា ដោយសារផ្គត់ផ្គង់លើស។ ចាប់តាំងពីខែមករា មក សញ្ញានៃការចំណាយឧស្សាហកម្មទាបកើនឡើងនោះបានជួយតម្លៃឲ្យឡើង ខ្ពស់។
Apache Corp អ្នកផលិតប្រេងស្រទាប់ថ្ម អាមេរិកដ៏កំពូល បាននិយាយកាលពីថ្ងៃព្រ-ហស្បតិ៍ ថា ខ្លួននឹងកាត់បន្ថយការចំណាយទុន និងចំនួនកន្លែងខួងប្រេងរបស់ខ្លួននៅក្នុងឆ្នាំ២០១៥ បន្ទាប់ពីតម្លៃបានធ្លាក់ចុះ និងរក្សាកំណើនទិន្នផលរបស់ខ្លួនភាគច្រើនដែលធ្លាក់ចុះនោះ។ ប្រេង Brent សម្រាប់ការប្រគល់ខែមេសា បានឡើង៧៦សេនដល់ចំនួន៦០.០៤ ដុល្លារ នៅវេលាម៉ោង៩និង១៧នាទី ម៉ោងសកល បន្ទាប់ពីបានឡើងមួយរយៈពេលខ្លីចំនួនជាង១ដុល្លារនោះមក។ កិច្ចសន្យាខែមីនា បានផុតកំណត់កាលពីពេលយប់។ ប្រេងឆៅអាមេរិកឡើង៦១សេន ដល់៥១.៨២ដុល្លារ។
នៅក្នុង របាយការណ៍មួយបាននិយាយថា នៅក្នុងអំឡុងសប្ដាហ៍កន្លងមក ប្រេងឆៅបានឡើងថ្លៃមកវិញ ជំរុញដោយមនោសញ្ចេតនាទីផ្សារមានភាពល្អប្រសើរ និងដោយក្ដីសង្ឃឹមថា តម្លៃទាប និងនាំឲ្យកំណើនការផ្គត់ផ្គង់កាន់តែទាបនៅក្នុងឆ្នាំ២០១៥។
ក្រៅពីផ្ដល់ព័ត៌មានថ្មីរបស់ Apache ប្រធានប្រតិបត្ដិ Royal Dutch Shell បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ការផ្គត់ផ្គង់មិនអាចមានលទ្ធភាពដើម្បីរក្សាជាមួយតម្រូវការដែល កើនឡើងនោះទេ ដោយសារក្រុមហ៊ុនកាត់បន្ថយថវិកា និងប្រេង Total របស់បារាំងបានប្រកាសការវិនិយោគ និងកាត់បន្ថយការងារ៕
មតិយោបល់